រដ្ឋាភិបាល​​នឹង​សិក្សា​​លម្អិត​​ពី​ផល​ប៉ះពាល់​គម្រោង​​​វារី​អគ្គិសនី​ជាយ​​អារ៉ែង

S-131

ក្រសួងរ៉ែនិងថាមពល នៅល្ងាចថ្ងៃ​សៅរ៍ម្សិលមិញ បានចេញលិខិត​បំភ្លឺមួយ​អំពីគម្រោង​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​ជាយ​អារ៉ែង ក្នុង​ខេត្ត​​​កោះកុង។ ជាការបំភ្លឺតបទៅនឹង លិខិតរបស់លោកស្រី តែ ច័ន្ទមនី ប្រធានទីស្តី គណៈកម្មការទី៣ នៃរដ្ឋសភា។ ក្នុងលិខិតនោះ ក្រសួង​​រ៉ែ​​និង​ថាមពល បានបំភ្លឺថា ពិតមែន​តែ​គម្រោង​វារីអគ្គិសនី ជាយ​អារ៉ែង មាន​អានុភាព​​​ដំឡើង​​​ត្រឹម​​១០៨​មេហ្គាវ៉ាត់ ប៉ុន្តែ​​វា​​អាច​ដំណើរ​​​ការ​​ស្ទើរ​​​ពេញ​មួយ​ឆ្នាំ និង​​ផ្តល់​ថាម​ពល​​​ច្រើន​​ជាង​វារីអគ្គិសនី​កំចាយ​។

ចុះ​ផ្សាយ​នៅ​វិទ្យុ​បារាំង​អន្តរជាតិ ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៤

សូម​ស្តាប់​សំឡេង​នៅទីនេះ៖ http://mfi.re/listen/hom3zt17m2w0i7w/13h00-Desk-Oudom-MME-Areng-28-09-2014.mp3

​លិខិត​ឆ្លើយ​បំភ្លឺ ចុះ​ថ្ងៃទី២៧កញ្ញា ក្រសួង​​រ៉ែ​និង​ថាម​ពល ​បាន​បញ្ជាក់​ថា គម្រោង​សាង​សង់​វារី​អគ្គិសនីជាយ​អារ៉ែង មានតាំងពី​ឆ្នាំ​១៩​៧០​មក​ម៉្លេះ ហើយ ​រដ្ឋាភិបាល​បច្ចុប្បន្ន​ គ្រាន់តែសិក្សា​បន្តតែ​ប៉ុណ្ណោះ។

ក្រសួង​រ៉ែ​និង​ថាម​ពល បង្ហាញ​ថា គម្រោង​អភិ​វឌ្ឍន៍​វារី​អគ្គិសនីជាយ​អារ៉ែង​ មាន​អានុភាព​១០៨មេហ្គាវ៉ាត់ ប៉ុន្តែ​វារី​អគ្គិសនីនេះ​ អាច​ដំណើរ​​ការ​ស្ទើរ​ពេញ​មួយ​ឆ្នាំ ដែល​បរិមាណ​ថាម​ពល​ផលិត​ប្រចាំ​ឆ្នាំ​ មាន​រហូត​ដល់​៥៩៥លាន​គីឡូវ៉ាត់ម៉ោង។ គម្រោងនេះ​ អាចផ្តល់​ថាម​ពល​ច្រើន​ជាង​វារីអគ្គិសនី​កំចាយ​ ដែល​ផលិត​បាន​តែ​៤៩៨លាន​គីឡូវ៉ាត់ម៉ោង តែប៉ុណ្ណោះ​។

បើ​​តាម​លិខិតនោះ​ គម្រោង​អភិ​វឌ្ឍន៍​វារី​អគ្គិសនីជាយ​អារ៉ែង គឺ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​​កាល​សិក្សា​នៅឡើយទេ។ ក្រសួង​រ៉ែ​និង​ថាម​ពល ​ក៏​បាន​បង្ហា​ញ​​លទ្ធផល​នៃ​ការ​សិក្សា​ពី​ផល​ប៉ះពាល់​បរិ​ស្ថាន​​និង​សង្គម ជំហាន​ដំបូង ដោយបញ្ជាក់ថា ចំពោះផ្ទៃដី​និង​ព្រៃឈើជាង​១០ម៉ឺនហិកតានៅ​តំបន់​ជាយ​អារ៉ែង​ ផ្ទៃ​ដី​ដែល​ប្រើ​សម្រាប់​អាង​ទឹក​របស់​​គម្រោងវារីអគ្គិសនី គឺ​ប្រមាណ​ជិត​១ម៉ឺន​ហិកតាតែ​​ប៉ុណ្ណោះ ហើយ​ក្រៅពី​ប្រើប្រាស់ គឺត្រូវ​​អភិរក្ស ថែទាំ និង​ដាំ​ឈើ​ឡើ​ងវិញ ដើម្បីរក្សា​និរន្តរភាពនៃ​សក្កានុពលទឹកភ្លៀង​និង​ប្រព័ន្ធ​​អេកូឡូស៊ី​។

ចំណែក​​ការ​ប៉ះពាល់​ដល់​សព្វ​ព្រៃ​និង​មច្ឆជាតិវិញ​ ក្រសួង​រ៉ែ​និង​ថាម​ពល ​បាន​រក​ឃើញនៅ​ ក្នុង​ការ​សិក្សា​ជំហាន​ដំបូង ​ថា មាន​បក្សី​១១៣ប្រភេទ ថនិកសត្វ៥៣ប្រភេទ ល្មូន៣១ប្រភេទ និង​មច្ឆជាតិ​៤៣ប្រភេទ។ ​ក្រសួងក៏​បាន​បញ្ជាក់ថា​​នឹង​សិក្សា​លម្អិតនៅ​ជំហានបន្ទាប់​​ទៀត ដើម្បី​រក​វិធី​អភិរក្សនិង​កាត់​បន្ថយផល​ប៉ះពាល់ ឲ្យ​នៅ​តិច​តួច​បំផុត ហើយថា អ្នក​សិក្សា​ជំហានបន្ទាប់ទាំង​នោះ​​ កំពុង​ព្យាយាម​ចូល​ទៅ​សិក្សា​លម្អិត​នៅ​តំបន់​អារ៉ែង។

លោក អាឡិច ហ្គនសាឡេ-ឌេវីដសុន (Alex Gonzalez-Davidson) ប្រធានអង្គការ​ចលនា​មាតា​ធម្មជាតិ ដែល​​ជា​អង្គការ​​ការ​ពារ​ធម្ម​ជាតិ​​មួយ​ ​ទាមទារ​ឲ្យ​​បញ្ឈប់​​គម្រោង​សាង​សង់​ទំនប់​​​វារីអគ្គីសនីនៅ​តំបន់​អារ៉ែង​ បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​ការ​ឆ្លើយ​បំភ្លឺ​ជាផ្លូវ​ការ​របស់​​ក្រសួង​រ៉ែ​និង​ថាម​ពល​។ លោក អាឡិច បា​នប្រាប់វិទ្យុ​បារាំងអន្តរជាតិ​ ថា នេះ​ជាលើក​ទីមួយ​ហើយ​ ដែល​ក្រសួង​ចេញ​មុខ​បក​ស្រាយ​ពាក់​ព័​ន្ធ​រឿង​តំបន់​អារ៉ែង​ ហើយ​ថា លិខិត​បំភ្លឺនេះ គឺ​​ជា​អាវុធ​មួយ​ សម្រាប់​លោក​តស៊ូ​ជាមួយ​ក្រុមហ៊ុន​ចិន​ ស៊ីណូហាដ្រូ ​(Shynohydro)។ ទោះ​យ៉ាងណាក៏ដោយ​ ​ប្រធានអង្គការចលនាមាតាធម្មជាតិរូបនេះ ចង់​ឲ្យ​រដ្ឋាភិបាល​ពិគ្រោះ​យោបល់​​ជាមួយ​សហ​គម​ន៍ និង​សង្គម​ស៊ីវិល​​ ដើម្បី​កាត់​បន្ថយ​ហានិភ័យ នៅ​តំបន់​អារ៉ែង​៕​

LIM-966LIM-965រូបថត ដើមអំពិល

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s