ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ ​នឹង​ត្រូវ​ប្រកាស​នៅ​ខែតុលា

ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ រោង​ចក្រ​កាត់​ដេរសម្លៀក​បំពាក់ និង​ដេរ​ស្បែក​​ជើង​ ​នឹង​ត្រូវ​​ប្រកាស នៅព្រឹកថ្ងៃទី១០ ខែ​តុលា ខាង​​មុខ​​នេះ​។ នោះ​​គឺ​​ជាកិច្ចប្រជុំ ដើម្បីពិភាក្សា​​សម្រេច ឬបោះ​ឆ្នោត​​អនុម័ត​​ អំពីប្រាក់ឈ្នួលអប្បបរមា សម្រាប់​កម្មករ​រោង​ចក្រ​កាត់ដេរ នៅឆ្នាំ២០១៥។

Ath Thonចុះ​ផ្សាយ​នៅ​គេហទំព័រ​វិទ្យុ​បារាំងអន្តរជាតិ ថ្ងៃទី​២៧ កញ្ញា ២០១៤

សូម​ស្តាប់​សំឡេង​នៅទីនេះ៖  http://mfi.re/listen/dg49h6thhfczntx/13h00-Desk-Oudom-177_dollars-27-09-2014.mp3

កិច្ចប្រជុំត្រីភាគីនៅ​ក្រសួង​ការងារ​ ស្តីពី ការដំឡើងប្រាក់ខែគោលជូនកម្មកររោងចក្រកាត់ដេរ ថ្ងៃ​ទី​២៦​កញ្ញានេះ​ មិន​ទាន់​អាច​សម្រេច​ពី​កម្រិត​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​ឡើយទេ។

លោក អាត់ ធន់ ប្រធាន​សហព័ន្ធ​ សហជីព ​ប្រជាធិបតេយ្យ​ កម្មករ​កាត់​ដេរ ​កម្ពុជា ហៅ​កាត់​ថា ស៊ីខាវ​ឌូ ដែលជាសមាជិក១រូប ក្នុងគណៈកម្មការប្រឹក្សាការងារ​ បានប្រាប់វិទ្យុបារាំង ថា ប្រជុំ​លើកទី​២នេះ​ គ្មាន​លទ្ធផល​អ្វី​ជា​ដុំ​កំភួន​ទេ​ ហើយថា​ ខាងសហជីព តំណាងនិយោជក និងរដ្ឋាភិបាល បានសម្រេចលើកកិច្ចប្រជុំទៅថ្ងៃទី​១០តុលាវិញ​ ​ដោយសារ​តែ ភាគីទាំងអស់ មិនអាចកំណត់យកតួលេខរួម​​នៃប្រាក់ឈ្នួលកម្មករ បានទេ។

ថ្វី​ត្បិត​តែ​​ជំនួប​លើក​ទី​២ មិន​អាច​ស្វែង​រក​ Consensus បាន តែលោក ជួន មុំ​ថុល ជា​អនុប្រធាន​គណៈ​កម្មការ​ប្រឹក្សា​ការងារ និងជា​ភាគីតំណាង​កម្ម​ករនិយោ​ជិត បាន​​និយាយថា ​បទ​បង្ហាញ​របស់អង្គការ​ ILO បាន​ធ្វើ​ឲ្យ​ភាគី​នយោជក អាច​ទទួល​យក​បាន ហើយ​ថា ការស្រាវជ្រាវ​រ​បស់​អង្គការ​នេះ មា​នលក្ខណៈ​​​វិទ្យាសាស្ត្រ​។

លោក ជួន មុំថុល បញ្ជាក់​ថា អង្គការ​ពលកម្ម​អន្តរជាតិ​ ILO បាន​រកឃើញថា កម្មករម្នាក់ ​នៅក្រុង​​ភ្នំពេញ​ អាច​ទទួល​ប្រាក់​ខែ​សមរម្យ​ គឺ​កម្រិត១២០ដុល្លារសហរដ្ឋ​អាមេរិក។

ចំពោះ​​លោក ជួន មុំថុល ប្រាក់​ឈ្នួលអប្បបរមា​ ​សម​ល្មម​សម្រាប់​កម្មកររោង​ចក្រ​កាត់​ដេរ​​ម្នាក់ គឺ​ចន្លោះ​ពី​១២០ទៅ​១២៥ដុល្លារ។ ចំណែកឯ​ សហជីព​របស់​លោក អាត់ ធត់ រួម​នឹង​​​សហជីពដទៃ​ទៀត​ បាន​​ប្រកាន់​ជំហរ​ទាម​ទារប្រាក់​ខែ​គោល​១៧៧ដុល្លារ។ ផ្ទុយ​ទៅ​​វិញ ខាង​ភាគីនយោជក បាន​អះអាងកន្លង​មក​ថា ហ៊ាន​ឲ្យ ​ត្រឹម​១១០ដុល្លារតែប៉ុណ្ណោះ​។

ទោះ​យ៉ាងណាក្តី លោក​អនុប្រធាន​គណៈ​កម្មការ​ប្រឹក្សា​ការងារ​ បាន​បញ្ជាក់ថា នៅ​ពេល​ជំនួប​លើកទី៣ ថ្ងៃទី​១០ខែតុលាខាង​មុននេះ ភាគី​តំណាង​រដ្ឋាភិបាល តំណាងថៅកែ និង​តំណាង​សហជីព នឹង​ជជែក​ពិភាក្សា​ម្តង​ទៀត ហើយ​ប្រសិន​បើ​នៅ​តែ​រកកិច្ច​ព្រម​ព្រៀង​រួម​ ឬ Consensus មិន​បាននោះទេ​​ ប្រធាន​ក្រុមប្រឹក្សាការងារ​ នឹង​សម្រេច​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ អនុម័ត​ យក​សំឡេង​ភាគ​ច្រើនតែម្តង​៕​

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s