តំណាង​រាស្រ្ត​គណ​បក្ស​ប្រឆាំង​ស្នើ​នាយក​រដ្ឋមន្រ្តីលុបចោលគម្រោង​សាង​សង់​ទំនប់​វារី​អគ្គីសនី នៅ​ខេត្ត​កោះ​កុ​ង

ប្រធានស្តីទីគណៈកម្មការទី៣នៃរដ្ឋសភា លោកស្រី តែ ច័ន្ទមនី កាលពីថ្ងៃទី​១៨កញ្ញា បាន​សរសេរ​លិខិត​មួយ​ច្បាប់ តាមរយៈ​ប្រធាន​​រដ្ឋសភា ដោយបាន​ស្នើសុំ​ឱ្យ​​លោក​​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បញ្ឈប់​គម្រោង​សាង​សង់វារីអគ្គីសនី​នៅ​តំបន់​ឆាយ​អារ៉ែង និង​​កែ​ប្រែ​តំបន់​នេះ ឱ្យ​ក្លាយ​ទៅជាតំបន់អេកូទេសចរណ៍វិញ​។ បើតាមខ្លឹមសារនៃលិខិត ប្រសិន​បើ​គម្រោង​​សាងសង់​ទំនប់​វារី​អគ្គីសនី​នៅតែបន្ត នោះផលប៉ះពាល់នឹងមានទំហំ​ធំធេង ជាង​ផល​ចំណេញ។

Arengជ្រលងភ្នំអារ៉ែង ខេត្តកោះកុង @Mother Nature Cambodia

ផ្សាយ​នៅវិទ្យុ​បារាំង​អន្តរជាតិ ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៤

 សូម​អញ្ជើញ​ស្តាប់​សំឡេង​នៅទីនេះ៖ http://mfi.re/listen/7c4kvrjudm17y5d/19h00-Desk-Oudom-NA-Areng-27-09-2014.mp3

លិខិតរបស់ប្រធានស្តីទីគណៈកម្មការទី៣នៃរដ្ឋសភានេះ ក៏បានស្នើសុំឱ្យ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ជួយធ្វើ​អន្តរាគមន៍​ទៅ​កាន់​ក្រសួង​ ឬស្ថាប័នពាក់ព័ន្ធ ឱ្យ​បញ្ឈប់ការ​កាប់​បំផ្លាញ​ព្រៃឈើ និងជួយអភិរក្សព្រៃ សត្វព្រៃ និង ពូជត្រីមាស នៅតំបន់អារ៉ែង ស្រុកថ្មបាំង ខេត្តកោះកុង ផង​ដែរ​។

លិខិតសុំអន្តរាគមន៍នេះ ធ្វើឡើងតាមរយៈលោក ហេង សំរិន ប្រធានរដ្ឋសភា​នៅ​ថ្ងៃទី​២៥​ខែកញ្ញា និងបានផ្សព្វផ្សាយ​ដល់​ដៃ​អ្នក​កាសែត​កាលពីថ្ងៃទី២៦កញ្ញាម្សិលមិញ។

បើយោងតាមខ្លឹមសារនៃលិខិត ក្នុងករណីដែលរដ្ឋាភិបាលកម្ពុជា បន្តសាងសង់ទំនប់វារី​អគ្គី​សនី​នេះ នោះផលប៉ះពាល់នឹងមានទំហំ​ធំធេងជាងផលចំណេញ។ ផលប៉ះពាល់នឹងអាច​កើត​ឡើងទៅដល់ ជម្រកសត្វ ត្រី បក្សី ខូចខាតដីព្រៃ និងដីកសិកម្ម ជាង២ម៉ឺនហិចតា ខណៈ​ទំនប់​វារីអគ្គីសនីនេះ អាចផ្តល់ថាមពលអគ្គីសនីត្រឹមតែ ១០៦ មេហ្គាវ៉ាត់ប៉ុណ្ណោះ នៅរដូវ​វស្សា​ និង៥០ទៅ៦០មេហ្គាវ៉ាត់ នៅរដូវប្រាំង។

 គួររម្លឹកជូនថា លិខិតសុំអន្តរាគមន៍នេះ បានធ្វើឡើងក្រោយពី​មានកិច្ចប្រជុំរវាង​គណៈ​កម្មការ​ទី៣នៃរដ្ឋសភា ជាមួយតំណាងអង្គការ MNSJ, អង្គការ​ CYN, សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោតឃុំ និងតំណាងសហគមន៍ជនជាតិភាគតិច កាលពីថ្ងៃទី០៤ ខែកញ្ញាកន្លងទៅ។

លិខិតក៏បានធ្វើឡើង នៅក្រោយពេលដែលមានការប៉ះទង្គិចគ្នារវាងអាជ្ញាធរ​នឹងសកម្មជន​ការ​ពារបរិស្ថានកាលពីពេលថ្មីៗនេះ ដែល​បាន​ឈានទៅដល់ការចាប់ខ្លួនសកម្មជននិង​ក្រុម​យុវជន​​ការពារបរិស្ថាន១១​នាក់ ខណៈ​ពួកគេបាន​បិទផ្លូវ​រារាំង​មិន​ឲ្យ​អាជ្ញាធរ​ខេត្ត​កោះ​កុង​និង​​ក្រុមហ៊ុន​ចិន ​ស៊ី​ណូហាយ​ដ្រូ ​(Shynohydro) ដឹកគ្រឿងចក្រ​ចូលទៅ​តំបន់ស្ទឹង​ឆាយ​អារ៉ែង​​។

លិខិតសុំអន្តរាគមន៍ក៏បានធ្វើឡើង ស្របពេលដែល ប្រធានអង្គការចលនាមាតាធម្មជាតិ លោក អាឡិច ហ្គនហ្សាឡេ ឌាវីដសុន (Alex Gonzalez-Davidson) ជនជាតិ​អេស្បាញ​ដែល​ជា​សកម្មជនការពារតំបន់អារ៉ែងដ៏សកម្ម បានប្រកាសពីការត្រៀមខ្លួន ធ្វើយុទ្ធានាការ​ផ្សេងៗ​ទៀត​នាពេលខាងមុខនេះ ដើម្បីប្រឆាំងនឹងគម្រោងសាង​សង់ទំនប់វារីអគ្គីសនី​នៅ​ខេត្តកោះ កុង។ បើតាមលោក អាឡិច (Alex) មើលទៅ ហាក់មិនមានជំនឿ លើលិខិតស្នើសុំអន្តរាគមន៍ របស់​គណៈកម្មការទី៣នៃរដ្ឋសភានេះទេ៕  

 អត្ថបទ​នេះ សរសេរ​ដោយ លោក វ៉ា សំណព្វ តែដោយសារ លោក​ត្រូវ​ដឹក​នាំ​សម្រាប់​ការ​ផ្សាយ​នាពេល​ល្ងាច ក៏​តម្រូ​វ​ឲ្យ​ខ្ញុំ​ជា​សហការី ជួយ​អាន ដើម្បី​​មាន​សំឡេង​ពីរ​ផ្សេង​គ្នា។

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s