ពេស្យាចារជាវិបត្តិនៅក្នុងសង្គមវៀតណាម

Publié septembre 22, 2014 par HENG Oudom

ពេស្យាចារ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​របរ​ចំណាស់​មួយ​។ នៅ​ប្រទេស​វៀតណាម មិន​មាន​ច្បាប់​ណាមួយ​ ដែល​អនុញ្ញាត​ឲ្យ​រក​ស៊ី​លក់​ដូរ​ភេទនៅ​លើ​ទឹក​ដី​នេះ​​ទេ តែ​អ្នក​ប្រកប​របរប្រភេទ​​​នេះ កំពុង​​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​រៀប​ចំធ្វើ​ច្បាប់ ដើម្បី​អនុញ្ញាត​ឲ្យ​ការ​រក​ស៊ី​អាជីវ​កម្មផ្លូវ​ភេទ​​ អាច​ប្រព្រឹត្ត​ទៅ​បាន ​ដោយ​ស្រប​ច្បាប់​។

VN prostitution

រូបថត Google Image

រដ្ឋ​សភា​រៀត​ណាម បាន​​ប្រកាស​ថា ​នឹង​​បើក​កិច្ច​ប្រជុំ​ពិភាក្សា ស្តី​​ពី​របរ​រក​ស៊ី​ផ្លូវ​ភេទ នៅ​ខែ​តុលា​ខាង​មុខ​នេះ។

នៅ​ក្នុង​ប្រទេស​វៀតណាម​ ពេស្យាចារ ត្រូវ​បាន​ចាត់​ទុក​ថា ជា​វិបត្តិ​សង្គម។ ចំពោះ​មុខ​បញ្ហា​ដូច្នេះ​ ​អ្នក​រក​ស៊ី​ផ្លូវ​ភេទជន​ជាតិ​វៀតណាម​ នៅ​តែ​ប្រាថ្នា​ចង់​ឲ្យរដ្ឋាភិបាល​អនុញាត​ឲ្យ​​​​របរ​រក​ស៊ី​ជួញ​ដូរ​ភេទ ប្រព្រឹត្ត​ទៅ​ដោយ​​ស្រប​ច្បាប់​។

ក្នុង​ពេល​ថ្មីៗនេះ ប្រធាន​បទ​ជុំវិញ​ ការ​រក​ស៊ី​ផ្លូវ​ភេទ ត្រូវ​បាន​គេ​យក​ទៅ​ជជែក​ពិភាក្សា​តាម​បណ្តាញ​សង្គម និង​​ប្រព័ន្ធ​អ៊ិនធឺណិត ហើយ​​សារព័ត៌មាន​ផ្លូវ​ការ​របស់​រដ្ឋ​ ក៏​បាន​ចុះ​ផ្សាយ​ពី​រឿង​នេះ​ផង​ដែរ។

កាលពីឆ្នាំមុន អាជ្ញាធរ​​ក្រុង​ហូជីមិញ​ បាន​​អត់​ឱន​ខ្លះដែរ ​ដល់​អ្នក​រកស៊ី​របរ​ប្រភេទ​នេះ ដោយ​បង្កើត​ឲ្យ​មាន​ “តំបន់​ក្រហម” នោះ​គឺ​ ផ្ទះ​​បន ហាងម៉ាស្សា​អាជីវ​កម្ម​ផ្លូវភេទ និង​រង្គសាលក្លិប​កម្សាន្ត​​ខារ៉ាអូខេ​ ខ្លះៗ​នៅ​ភាគ​ខាងត្បូង​​នៃ​ក្រុងហូជីមិញ​។ ប៉ុន្តែ​​នៅ​ក្នុងក្រុង​​ហាណូយ​វិញ អាជ្ញាធរ​បង្គាប់​ឲ្យ​ចាប់​ជន​ណា​ដែល​ទិញ​សេវា​កម្ម​ភេទ។

ប្រធាន​​វិទ្យាស្ថាន​សម្រាប់​ការ​សិក្សា​អភិវឌ្ឍ​សង្គម ដែ​ល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ បាន​និយាយថា៖ «គេ​មិន​ត្រូវ​ដាក់​ទោស​ព្រហ្ម​ទណ្ឌ លើ​អ្នក​រក​ស៊ី​ផ្លូវ​ភេទ​ទេ​។ ផ្ទុយ​ទៅ​​វិញ​ គេ​ត្រូវ​អនុម័ត​​ច្បាប់​ ឲ្យ​ការ​រស៊ី​ផ្លូវ​ភេទ ​ប្រព្រឹត្ត​ទៅ​ដោយ​ស្រប​ច្បាប់ ព្រោះ​ វា​អាចជួយ​​បញ្ជៀស​ការ​ជួញ​មនុស្ស​ផងដែរ​»។

គួរ​បញ្ជាក់ថា ការ​​ស្រាវជ្រាវនៅ​វៀតណាម​ បាន​ឲ្យ​ដឹង​​ថា ក្នុង​ចំណោម​​អ្នក​រក​ស៊ី​ផ្លូវ​ភេទ​២០ម៉ឺន​នាក់ មាន​៤០​ភាគ​ ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ផ្ទុក​មេរោគ​​អេដស៍​៕​

អត្ថបទ​នេះ មិន​ផ្សាយ​ជា​សំឡេង​នៅ​វិទ្យុ​ទេ ដោយសារ​តែ​អ្នក​រៀបចំ​ការ​ផ្សាយ ( ​Conductor ) យល់​ឃើញថា មិន​ទាន់​មាន​ភាព​សំខាន់​គ្រប់​គ្រាន់​សម្រាប់​ការ​ផ្សាយ។ ទោះ​បី​ជា​លោក​អគ្គនាយកស្ថានីយ៍​បាន​ពិនិត្យ យល់​ព្រម​និង​ឯកភាព​សម្រាប់​ផ្សាយ​ហើយ​ក្តី។

Laisser un commentaire