ប្រវត្តិ​ភ្នំពេញ​នឹង​ត្រូវ​លាត​ត្រដាង​នៅ​ក្នុងពិព័រណ៌​នាចុង​ខែកញ្ញា​នេះ

ប្រវត្តិ​របស់​ក្រុងភ្នំពេញ ​នឹងត្រូវ​លាត​ត្រដាង​តាម​រយៈ​ការ​តាំង​ពិព័រណ៍មួយ​នៅ​​វិទ្យាស្ថានបារាំង​ប្រចាំ​នៅ​កម្ពុជានា​ចុង​ខែ​កញ្ញានេះ។ ជា​ពិព័រណ៍ប្រចាំ​ឆ្នាំដើម្បី​បើកឱកាសឲ្យ​ប្រជា​ជន​ខ្មែរ និង​បរទេស​ យល់​កាន់​តែ​ច្បាស់​ពី​ការ​កកើត និង​ការ​វិវឌ្ឍរបស់​ក្រុង​ភ្នំពេញ ក៏ដូចជាជំរុញពួកគេនាំ​គ្នា​គិត​គូរ​បន្ថែម​ទៀត​​ពី​ការ​អភិរក្ស​មរតក​បេតិកភណ្ឌ​សំណង់​អគារ​ទៀតផង។

EXE_AfficheKh_A3_1

ប្រភពព័ត៌មាន ចុះ​ផ្សាយនៅ​វិទ្យុ​បារាំង​អន្តរជាតិ Rfi khmer នាថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៤

សូម​ស្តាប់​សំឡេង​នៅ​ទៅនេះ៖

http://mfi.re/listen/h7qt6vt1bv5tvxf/19h00-Desk-Oudom-Exhibitions-Once_Upon_a_time_Phnom_Penh_City-17-09-2014.mp3

ពិព័រណ៍ដែលមានចំណងជើងថា «ភ្នំពេញ! មានកាលមួយនោះ» នឹងត្រូវបើក​សម្ពោធ​ជា​ផ្លូវ​ការ​នៅវិទ្យាស្ថានបារាំង​ប្រចាំ​ក្រុង​ភ្នំពេញ នា​​ថ្ងៃទី​៣០ ​ខែកញ្ញា​​ ព្រម​ទាំង បើកទ្វារ​ជូនសាធារណជនទស្សនាដោយឥតគិតថ្លៃ​រហូត​ដល់​ថ្ងៃទី៩​វិច្ឆិកា​។

 លោក រ៉ូមាំង លូវែរត៍ (Romain Louvert) ប្រធាន​វិទ្យាស្ថានបារាំងនៅ​កម្ពុជាមានប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត នាថ្ងៃ​ទី​១៧​កញ្ញា​​នេះថា ពិព័រណ៍​នេះមាន​សារៈ​សំខាន់​ដើម្បី​ឲ្យ​ខ្មែរ​និង​​បរទេស ជា​ពិសេស​យុវ​ជន​កម្ពុជា​ និង​ស្ថាបត្យ​ករវ័យក្មេង​​ជំនាន់​ក្រោយ ​​​យល់​កាន់​តែ​ច្បាស់​ពី​ប្រវត្តិ​ និង​ការ​កកើត​ក្រុង​ភ្នំពេញ ព្រម​ទាំង​យល់​ពី​ទំនើប​កម្ម​នៃរាជធានី​​ក៏​ល្អ​ឆើតមួយ​នេះ។ លោក​បន្តថា គេ​មិន​អាច​អភិវឌ្ឍ​ក្រុង​ ដោយ​មិនយល់​ ឬ​មិន​ស្គាល់​ពី​ប្រវត្តិ​របស់​ក្រុងច្បាស់​នោះ​​ទេ។

 ស្ថាបត្យកម្ម សួន​ច្បារ បរិស្ថានបៃតង និង​សំណង់​អាគារចាស់ៗ ដែល​ជា​បេតិកភណ្ឌ​របស់​ក្រុង​ភ្នំពេញ កំពុង​ប្រឈម​នឹង​ការ​អភិវឌ្ឍ។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នក​ម្នាង ស៊ីសុវត្ថិ ម៉ែន ច័ន្ទ​ទេវី នាយិកាមជ្ឈ​មណ្ឌល​​​បេតិកភណ្ឌ​ នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ដែលជាដៃគូសហការរៀបចំព្រឹត្តិការណ៍នេះ។ អ្នក​ម្នាង ​មាន​ប្រសាសន៍​ថា អគារ​ចាស់ៗ​ និង​កន្លែង​ទាំង​នោះ ជា​ផ្នែក​មួយ​នៃ​ជីវិតរបស់​មនុស្ស​រស់ គឺ​ជា​តម្លៃ​សង្គម តម្លៃ​វប្បធម៌​ និង​ប្រវត្តិសាស្ត្រ​ ព្រមទាំង​ជា​រូប​ភាព​លម្អទី​ក្រុង។

 សូម​បញ្ជាក់ថា ក្នុង​រយៈ​ពេល​១០ថ្ងៃ​នៃ​ការ​ពិព័រណ៍ ​នឹង​មានការ​តាំង​បង្ហាញ ស្នាដៃ​​ស្ថាបត្យ​កម្ម​ ក្រោម​ប្រធាន​បទ «ផ្ទះ​ល្វែង​ចិន» ដែល​ជា​លទ្ធផល​​ការ​ប្រកួត​ប្រជែងប្រចាំ​របស់​ក្រុម​និស្សិ​ត​ផ្នែក​​ស្ថាបត្យ​កម្ម​ ​ពី​លេខ​១ដល់​លេខ​៣។​ លើស​​ពីនេះ​ ក៏​មាន​​កម្មវិធីបញ្ចាំង​​ឃ្លិប​វីដេអូខ្លីៗ និងកុនខ្នាត​វែង​ចំនួន​៧របស់​កម្ពុជានិង​អន្តរជាតិ​​ ដែល​និយាយរៀប​រាប់​​ពី​ប្រវត្តិ​ ស្ថានភាព និង​ការ​វិវឌ្ឍ​របស់​​រដ្ឋ​ធានី​​លើ​ពិភព​លោក​។

 រូប​ថតស្តី​​ពី​ប្រវត្តិ​ក្រុង​ភ្នំពេញ​ រាប់​រយ​សន្លឹក ក៏​នឹង​ដាក់​តាំងបង្ហាញក្នុង​ឱកាស​នេះ​​ផង​ដែរ​។ រូប​ថត​ទាំង​នោះ ត្រូវបានក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ប្រមូលពី​ទី​កន្លែង​ជា​ច្រើន​ដូច​ជា​ ​បណ្ណាល័យ​ជាតិ​និងបណ្ណាសារដ្ឋានជាតិ អ៊ូតទ្រឺម៊ែរ (Outre-Mer) របស់​ប្រទេសបារាំង មជ្ឈមណ្ឌលបេតិកភណ្ឌរបស់​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បណ្ណាល័យ​ជាតិ​ បណ្ណាសារដ្ឋាន និង​​សារមន្ទី​ជាតិកម្ពុជា ព្រម​ទាំង​ រូប​ថត​របស់​អង្គការ​ Sipar ហើយ​រូបភាព​​មួយ​ចំនួន​ទៀត គឺ​ជា​ការ​រក្សា​ទុក​របស់​ លោក អូលីវីយេ ដឺ ប៊ែរណុង៕

 

 

 

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s