សហភាព​អឺរ៉ុប​បើក​គម្រោងថ្មី​ដើម្បី​ទាក់ទាញការ​វិយោគ​ទុន​របស់អឺរ៉ុបមក​កម្ពុជា​

សហភាព​អឺរ៉ុប បានបើក​​ដំណើរ​ការ​កម្មវិធី ​​«អាជីវកម្ម​អឺរ៉ុបនៅ​ក្នុង​ទី​ផ្សារ​អាស៊ីអាគ្នេយ៍»។ ជា​កម្ម​វិធី​ថ្មី ដែល​នឹង​ជួយ​ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​ឯកជន​របស់​អឺរ៉ុបឲ្យ​មក​​ធ្វើ​អាជីវកម្ម​នៅ​អាស៊ីអាគ្នេយ៍​ក្នុងនោះក៏មានកម្ពុជាដែរ។ គម្រោង​​នេះ ក៏​នឹង​សហការ​ជាមួយ​សហគ្រាស​ធុន​តូច​ និង ​ធម្យម​ (SMEs) នៅ​ក្នុង​ស្រុក ដើម្បី​បង្កើត​ការ​នាំ​​​ចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុបផង​ដែរ​។

Eurcham

លោក ហ្សង់ហ្វ្រង់ស័រ កូតាំង (Jean-François Cautain) និង លោក អេម៉ានុយអែល មឺណង់ទូ (Emmanuel Menanteau) កំពុង​ធ្វើ​សន្និសីទ (រូបថតខ្ញុំ​អ្នក​ថត តែ​សូម​អរគុណ​ កាន់ វិច្ឆិកា ដែលអនុញ្ញាត​ឲ្យ​ថត​ទូរសព្ទនិង​​បាន​ផ្ញើ​ឲ្យ​)

ប្រភពព័ត៌មាន​ប្រកាសផ្សាយ​នៅ​​ថ្ងៃទី​១៦ ខែ​កញ្ញា ២០១៤ វិទ្យុ​បារាំង​អន្តរជាតិ

សូម​ស្តាប់​សំឡេង​ទីនេះ៖ http://mfi.re/listen/bsn2323rxncotnx/19h-Desk-Oudom-EuroCham-16-09-2014.mp3

សភា​​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុបប្រចាំ​នៅ​កម្ពុជា ហៅកាត់ថា អឺរ៉ូស្សាម (EuroCham) បាន​បើក​ដំណើរ​ការ​កម្ម​វិធី​​ថ្មី​​មួយគឺ​​«អាជីវកម្ម​អឺរ៉ុបនៅ​ក្នុង​ទី​ផ្សារ​អាស៊ីអាគ្នេយ៍»(SEBSEAM)​ នៅ​សណ្ឋាគារ​ ឡឺ​រ៉ុយ៉ាល់ (Le Royal) នា​ថ្ងៃទី​១៦កញ្ញា​នេះ។ កម្មវិធី​​នេះ គ្រោង​នឹង​ចំណាយ​​ថវិកា​ចំនួន​៣លានអឺរ៉ូ (គឺស្មើ​នឹង​ជិត៤លាន​ដុល្លារ​សហរដ្ឋ​អាមេ​រិក) សម្រាប់​រយៈ​ពេល​៥ឆ្នាំ​ ដើម្បី​ជំរុញ​ឲ្យ​ក្រុម​ហ៊ុនអាជីវកម្ម​​ឯកជន​របស់​​សហភាព​អឺរ៉ុប មក​វិនិយោគ​ទុន​នៅ​កម្ពុជា និង​នាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​កាន់​សហភាព​អឺរ៉ុប​។

លោក អេម៉ានុយអែល មឺណង់ទូ (Emmanuel Menanteau) ប្រធាន​សភា​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុបប្រចាំ​នៅ​កម្ពុជា បាន​និយាយថា គម្រោង​នេះ នឹង​ជួយ​ពន្យល់​ដល់​ក្រុម​ហ៊ុន​ឯកជន​របស់​អឺរ៉ុប ពី​ស្ថានភាព​សក្តានុ​ពល​អាជីវកម្ម​របស់​កម្ពុជា ព្រម​ទាំង​ណែនាំ​ពី​វិស័យ​អាទិភាព​សម្រាប់​ការ​បណ្តាក់​ទុន​។ លោកបន្តថា គម្រោង​នេះ នឹង​សហការ​ជាមួយ​សហគ្រាសធុនតូចនិងធម្យម (SMEs)នៅ​កម្ពុជា ដើម្បី​ស្វែង​រក​ដៃ​គូ​ល្អ​ៗ​មក​ពីអឺរ៉ុប ក្នុង​ទិស​ដៅ​ជំរុញ​ការ​នាំ​ចេញ​ឲ្យ​កាន់​តែប្រសើរ។

​សូមបញ្ជាក់ថា ការ​វិនិយោគ​ទុនផ្នែក​ឯក​ជន​របស់​​ប្រទេស​សមាជិកទាំង​២៨នៃ​សហភាព​អឺរ៉ុប នៅ​តំបន់​អាស៊ាន ​មានចំនួន​២៧ភាគរយ ក្នុង​នោះ​ ការ​បណ្តាក់ទុន​វិយោគរបស់​​អឺរ៉ុប​នៅ​កម្ពុជា មាន​ចំនួន​តែ​២ភាគ​រយ​ប៉ុណ្ណោះ​​​។ នេះបើតាមលោក ហ្សង់ហ្វ្រង់​ស័រ កូតាំង (Jean-François Cautain) ឯកអគ្គរដ្ឋ​ទូត​សហភាព​អឺរ៉ុបប្រចាំ​នៅ​កម្ពុជា។ លោកសម្តែង​ការ​ ​ស្តាយថា ក្រុម​ហ៊ុនរបស់​អឺរ៉ុប​នៅកម្ពុជា មាន​តិច​តួច បើ​ប្រៀប​​នឹង​ក្រុម​ហ៊ុន​របស់​ចិន កូរ៉េ និង​ជប៉ុន ជា​ដើម។ យ៉ាងណាក៏ដោយ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបអះអាង​ថា ស្ថេរភាព​នយោបាយ​របស់​កម្ពុជាបច្ចុប្បន្ន​បាន​ល្អ​ប្រសើរដែល​ជា​ឱកាស​ល្អ​សម្រាប់​ការ​​ធ្វើ​អាជីវកម្ម។​

គួរ​បញ្ជាក់ថា គម្រោង​​​«អាជីវកម្ម​អឺរ៉ុបនៅ​ក្នុង​ទី​ផ្សារ​អាស៊ីអាគ្នេយ៍»សម្រាប់​ជួយ​ដល់​ប្រទេស​​ក្រីក្រ និង​ប្រទេស​កំពុង​អភិវឌ្ឍ។​ កម្មវិធីនេះ មាននៅ​​ស្ទើរតែ​គ្រប់​ប្រទេស​នៅ​តំបន់​អាស៊ាន លើកលែងតែសិង្ហបុរី និង​ព្រុយណេ​ ដោយសារ​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ​នេះ រីករក​ចម្រើន​​ហើយ។

លោក ប៉ាន សូរស័ក្តិ រដ្ឋ​លេខា​ធិការ ក្រសួង​ពាណិជ្ជ​កម្ម​ បាន​ថ្លែង​ការ​គាំទ្រ​ចំពោះ​គម្រោង​របស់​​សហភាព​អឺរ៉ុបនា​ពេល​​​នេះ​។ លោ​កទទួល​​ស្គាល់ថា ក្នុង​វិស័យ​ពាណិជ្ជ​កម្ម កម្ពុជា​នៅ​មាន​ភាព​ខ្វះ​ខាត​ផ្នែក​បច្ចេក​ទេស​​នៅ​ឡើយ​ ហើយថា គម្រោង​នេះ​នឹងជួយ​​គិត​គូរ​បន្ថែម​ទៀត ពី​ផ្នែក​បច្ចេក​​ទេស​វិជ្ជាជីវៈ​ដល់​យុវជន​៕

EU1

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s