ដំណើរទៅ​កាន់​ប្រជាធិបតេយ្យ​របស់ ហ្វីជី (Fidji) ក្រោយ​ពី​រដ្ឋ​ប្រហារ​

-នៅថ្ងៃទី​១៦ កញ្ញា ២០១៤

ជា​ច្រើន​ទសវត្សកន្លងទៅ​ ដំណើរ​កសាង​លទ្ធិ​ប្រជា​ធិបតេយ្យ​របស់ ហ្វីជី (Fidji) ស្ថិត​នៅតែ​​លើ​ស្ពាន​​របាក់ រប៉ើក។ របាក់រប៉ើក​ នៅត្រង់​ថា ប្រទេស​​​ហ្វីជី​បច្ចុប្បន្ន​នេះ កើត​ចេញ​ពី​កណ្តាប់​ដៃ​បុរសខ្លាំង ដែល​ជាអតីត​​មេ​បញ្ជា​ការ​កងទ័ព​ និង​ជា​អ្នកផ្តើម​​ធ្វើ​រដ្ឋ​ប្រហារ​យោធា​​ផ្តួល​រំលំ​រដ្ឋាភិបាល នៅ​ឆ្នាំ២០០៦។

 carte-fidji

ជា​ច្រើន​ទសវត្ស​មកហើយ ហ្វីជី បាន​ញ៉ាំញី​ដោយជម្លោះ​ជន​ជាតិ​ភាគ​តិច និង​អស្ថេរភាព​នយោបាយ ដែល​បណ្តាល​ឲ្យ​កើត​មាន​​រដ្ឋ​ប្រហារ​ជា​ច្រើន​លើក​ ក្នុង​អំឡុង​ពេល​ជាង​២០ឆ្នាំ​​កន្លង​​មក​នេះ​​។

ស្ថិត​ក្រោម​អាណានិគមអង់គ្លេសចាប់ពី​ឆ្នាំ​១៨៧៤ រដ្ឋ​ហ្វីជី​ទើបតែ​រកឃើញ​ឯករាជ​ភាព​នៅ​ឆ្នាំ​១៩៧០ ហើយ​ចាប់ពី​ឆ្នាំ​១៩៨៧មក ប្រទេសប្រជុំ​ដោយកោះ​នេះ បានស្គាល់​រដ្ឋប្រហារ​ ចំនួន​៤​ដង​ថែម​ទៀត​។

រដ្ឋ​ប្រហារ​យោធា​ចុង​ក្រោយ នៅថ្ងៃទី​៥ ខែ​ធ្នូ ឆ្នាំ​២០០៦ នៅ​ក្រោម​កណ្តាប់​ដៃ​របស់​ឧត្តម​សេនីយ៍​​​យោធា លោក វូរ៉េក បាយនីម៉ារ៉ាម៉ា (Voreqe Bainimarama) ។ លោក វូរ៉េក បាយ​នីម៉ា​រ៉ា​ម៉ា ត្រូវ​បាន​គេ​ប្រសិទ្ធ​នាមឲ្យថាជា​«បុរសខ្លាំងនៅ​ហ្វីជី» ដែល​បាន​ឡើង​គ្រប់​គ្រង​ប្រទេស​ដោយ​​រដ្ឋ​ប្រហារយោធា។

កាល​ពី​ថ្ងៃព្រហស្បត៍ ទី​១១កញ្ញានេះ​ ប្រជាជន​ជិត​៦០ម៉ឺននាក់ បាន​បោះ​ឆ្នោត​ជ្រើស​តំណាង​រាស្ត្រ​ក្នុង​ចំណោម​បេក្ខជន​២៦២នាក់ ដែល​មក​ពី ​៧ គណបក្ស​នយោបាយ។ ក្នុង​នោះ​ បេក្ខ​ជន​ចំនួនតែ​​៥០​នាក់ប៉ុណ្ណោះ​ ដែល​ត្រូវ​បាន​ជាប់ឆ្នោត​ជា​តំណាង​រាស្ត្រ ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​ថ្មី​ថ្មោង ដែល​ទើប​នឹង​អនុ​ម័ត​​​​ កាលពី​​ឆ្នាំ​ទៅមិញនេះ។

តាម​ក្រុម​អ្នក​សង្កេត​ការ​អន្តរជាតិ មកពីប្រទេស​ អូស្ត្រាលី ឥណ្ឌា ឥណ្ឌូនេស៊ី និង ប៉ាពូ​អា​ស៊ី​នូ​វែល​​ហ្គី​ណេ បាន​អះអាងថា ការ​បោះ​ឆ្នោត​ពីពេល​ថ្មីៗនេះ ​ប្រព្រឹត្តបាន​យ៉ាង​ល្អ​។ អង្គការ​មូល​និធិ​​អន្តរ​ជាតិ (អែហ្វអឹមអ៊ី FMI) ក៏​បាន​លើកឡើងដែរថា ការ​បោះ​ឆ្នោត​នាពេល​កន្លងទៅនេះ គឺ​គួរ​​ឲ្យ​ទុក​​ចិត្តបាន​ និង​បង្កឲ្យ​មាន​ជំនឿជាក់​ ក្នុង​ការ​វិនិយោគ​សេដ្ឋកិច្ច។

ផ្ទុយ​ទៅ​​វិញ​ អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International) បាន​សម្តែង​ការ​ព្រួយ​​បារម្ភថា នេះ​គឺ​ជា​ដំណើរ​បំភាន់​ប្រជា​ធិបតេយ្យ​។ អង្គការ Amnesty International បាន​គូស​​បញ្ជាក់ថា សេរី​ភាព​​​បញ្ចេញមតិ និង​ការ​គោរព​ច្បាប់ នៅ​មាន​ភាព​ផុយ​ស្រួយ​នៅឡើយ ហើយប្រព័ន្ធ​ផ្សព្វ​ផ្សាយឯករាជ ក៏​ប្រឈម​មុខ​នឹង​កណ្តាប់​ដៃ​ដែក​របស់ លោក វូរ៉េក បាយ​នីម៉ា​រ៉ាម៉ា។ កត្តា​ទាំង​នេះ អាច​បង្ក​ឲ្យ​មាន​បរិយាកាស​ភ័យ​ខា្លច និង​មិន​មាន​នីតិរដ្ឋ​ពេញ​លេញ។

ទោះ​យ៉ាងណា​ ក្នុង​វ័យ​៦០ឆ្នាំ បុរស​ខ្លាំងហ្វីជី បាន​លាលែង​តំណែង​ឧត្តម​សេនីយ៍​យោធា ដើម្បី​​មក​កាន់តួនាទី​ជា​​នាយករដ្ឋ​មន្ត្រី។ បើតាម​ការ​ស្ទង់​មតិ​កន្លងទៅ លោក​មានប្រជាប្រិយ​ភាពខ្លាំង​ ដោយសារតែ​ មាន​​មនុស្ស​៥០នៅ​ក្នុងចំណោម​៦០ភាគ​រយ បាន​សម្តែង​ឆន្ទៈ​គាំទ្រ​រូប​លោក។

គួរ​រម្លឹក​ដែរថា លោក វូរ៉េក បាយនីម៉ារ៉ាម៉ា បាន​ឡើង​ក្តោប​អំណាច​តាម​រយៈរដ្ឋប្រហារយោធា ដោយ​​មិន​មាន​ការ​បង្ហូរ​ឈាម​ កាលពី​ឆ្នាំ ២០០៦។ លោក បាន​ទទួល​ការ​អប់រំ​នៅ ប្រទេស​ជឿន​លឿន​ដូចជា នូវែល​ហ្សេ​ឡង់ សហរដ្ឋ​អាមេរិក អូស្ត្រាលី និង​ម៉ាឡេស៊ី។ លោកក៏​​ធ្លាប់​បាន​បំពេញ​បេសកម្ម​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​ ​ដើម្បី​នាំ​មក​នូវ​សន្តិភាព នៅ​អេហ្ស៊ីប ផង​ដែរ​៕

ខ្ញុំ​បាន​រៀន​បក​ប្រែសម្រួល​ពី ​AFP ដែល​បាន​ចុះ​ផ្សាយ​នៅថ្ងៃទី​១៦ កញ្ញា ២០១៤ ដើម្បី​ធ្វើ​ព័ត៌មាន ដែល​នៅ​កន្លែង​កិច្ច​ការ​ខ្ញុំ ហៅថា Desk/Magazine។ អត្ថបទ នេះ​នៅ​​មាន​ភាព​មិន​គ្រប់​គ្រាន់ និង​មិន​ទាន់​ហេតុការណ៍ ព្រម​ទាំង​មិន​ទាន់​មានភាព​​សំខាន់​គ្រប់​គ្រាន់​សម្រាប់​ការ​ផ្សាយ​នាគ្រា​នោះ។ ខ្ញុំ​យក​មក​ផ្សាយ​ពេលនេះ គឺ​ដើម្បីរក្សា អ្វី​ដែល​ជា​កិច្ច​ការ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ។

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s