WWF​៖ មនុស្ស​២៧​ម៉ឺន​នាក់​អំពាវ​នាវ​ឲ្យ​បញ្ឈប់​គម្រោង​ទំនប់​វារី​អគ្គិសនី​ដន​សាហុង​

តំណាង ​សហគមន៍​និង​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ១០អង្គភាព​បានស្នើ ​ឲ្យ​ក្រុមហ៊ុន មេ​ហ្គា​ហ្វើ​ស​ផ្អាក​គម្រោង​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង​របស់​ឡាវ​នៅ​ លើ​​ដង​​ទន្លេ​មេគង្គ​។ ​ពួក​គេ​​បាន​​សម្តែង​​ពី​​ការ​ព្រួយ​បារម្ភ​ ហើយ​​បាន​​និយាយ​ថា​ មាន​​មនុស្ស​២៧​ម៉ឺន​​នាក់​​ជុំ​វិញ​​ពិភព​លោក​ដែល​​បាន​​អំពាវ​នាវ​​ឲ្យ​​ បញ្ឈប់​​គម្រោង​​នេះ​​ដោយ​សារ​តែ​​វា​​ផ្តល់​​គុណ​វិបត្តិ​​ច្រើន​ជាង​​ផល​ ប្រយោជន៍​។
Vicheika

យុទ្ធការ​ដាក់​ញាត្តិ​ដើម្បី​បញ្ឈប់​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​ ដន សាហុង
(រូប​ថត Vicheika KANN បា​នឲ្យ​ខ្ញុំ- អរគុណ វិច្ឆិកា)
ប្រភពព័ត៌មានចុះ​ផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍ ១១ កញ្ញា ២០១៤ – RFI khmer
សូម​ស្តាប់​សំឡេង​នៅទីនេះ៖ http://mfi.re/listen/yzytraww4di4b1m/19h-Desk_-Oudom-WWF-11-09-14.mp3

អង្គការ​មូលនិធិ​សកល​សម្រាប់​ការអភិរក្ស​ធនធានធម្មជាតិ ហៅ​កាត់​ថា WWF បាន​ផ្សព្វផ្សាយ​ញ​តិ្ត​របស់​ប្រជាជន​ប្រមាណ២៧ម៉ឺន​នាក់ ដែល​អំពាវនាវ​ឲ្យ​បញ្ឈប់​គម្រោង​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង នៅលើ​ដង​ទន្លេមេគង្គ ជាប់​ព្រំដែន​ប្រទេស​កម្ពុជា​និង​ឡាវ។ យោងតាម WWF ក្នុងចំណោម​មនុស្ស២៧ម៉ឺន​នាក់​នោះ មាន​ប្រជាជន​កម្ពុ​ជាជាង១ម៉ឺន២ពាន់​នាក់ ដែល​បាន​បញ្ចេញមតិ​ជំទាស់ ដោយផ្ទាល់​តាមរយៈ​ការសរសេរ​ញត្តិ ហើយ​អ្នក​ផ្សេងទៀត​បាន​សម្តែង​មតិ​តាមរយៈ​ចុះឈ្មោះ​តាម​បណ្តាញ​ប្រព័ន្ធ​ អ៊ិន​ធឺ​ណិ​ត ក្នុងប្រទេស​ច្រើនជាង២០០ជុំវិញ​ពិភពលោក។

ក្នុង​សន្និសីទកាសែត​រួមគ្នា នៅ​ភោជនីយ​ដ្ឋា​ទី​តា​និក នា​ព្រឹក​ថ្ងៃទី១១កញ្ញា​នេះ តំណាង​សហគមន៍ មកពី​ខេត្តក្រចេះ ស្ទឹងត្រែង និង​សហគមន៍​នេសាទ​បឹង​ទន្លេសាប ព្រមទាំង​តំណាង​យុវជន​បាន​សម្តែង​ការព្រួយបារម្ភ​ថា គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង​នេះ​នឹងធ្វើ​ឲ្យ​ពួកគេ​រង​ ទុក្ខលំបាក ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវភាព​ប្រជាជន​បាត់ បង់​ជីវៈចម្រុះ ពិសេស​ត្រី​ដែលជា​ប្រភព​ចិញ្ចឹមជីវិត ប៉ះពាល់​ដល់​វិស័យ​កសិកម្ម​និង​ទេសចរណ៍ ព្រមទាំង​អាច​នឹង​វិនាស​ដល់​សត្វ​ផ្សោត ដែលជា​សត្វ​កម្រ​ថែមទៀត។
 
លោក ឈិ​ត សំអាត នាយក​អង្គការ WWF បាន​និយាយថា គម្រោង​សាងសង់​នេះ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ធនធាន​ជលផល​នៃ​ ទន្លេមេគង្គ​និង​ទន្លេសាប ព្រមទាំង​ប្រជាពលរដ្ឋ​ច្រើនជាង៦០លាន​នាក់ ដែល​កំពុង​រស់នៅ​តំបន់​អាង​ទន្លេមេគង្គ​ផ្នែក​ខាងក្រោម។ លោក ឈិ​ត សំអាត បញ្ជាក់ថា បើ​ធៀប​ប្រៀប​ពី​ផលប្រយោជន៍​និង​គុណវិបត្តិ គឺ​មិនអាច​ទូទាត់​គ្នា​បានឡើយ ព្រោះថា ផល​កម្រៃ​នៃ​កម្លាំង​អគ្គិសនី ២៦០ មេ​ហ្គា​វ៉ាត ដែល​គម្រោង​រំពឹងទុក​នោះ មិនអាច​ប៉ះប៉ូវ​នឹង​ហានិភ័យ​ដ៏​ធ្ងន់ធ្ងរ​បានទេ។
 
ទោះយ៉ាងណា ពួកគេ​លើកឡើងថា មិនទាន់មាន​របាយការណ៍​ច្បាស់ការ​ណាមួយ ដែល​បញ្ជាក់​ពី​ផលចំណេញ និង​គុណវិបត្តិ​ជាក់ស្តែង ជា​លក្ខណៈ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នៅឡើយ​ទេ។ ពួកគេ​ក៏​ស្នើ​ឲ្យ​មានការ​ស្រាវជ្រាវ​ពី​អ្នកជំនាញ​តាមបែប​វិទ្យាសាស្ត្រ​ ពិតប្រាកដ​ដែរ។
 
តំណាង​សហគមន៍​តំណាង​នាយក​អង្គការ WWF និង​អ្នកតំណាង​ពី​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​អះអាងថា នឹង​បន្ត​ដាក់​ញត្តិ​និង​អំពាវ​វនា​វ​ជា​បន្តទៀត ទៅ​បណ្តា​ស្ថានទូត​នានា រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងអស់​តាម​ដង​ទន្លេមេគង្គ និង​ក្រុមហ៊ុន​ពាក់ព័ន្ធផ្សេងៗ ដើម្បី​គៀងគរ​សំឡេង​រួមមួយ ឲ្យ​ផ្អាក​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង។
 
គួរ​បញ្ជាក់ថា ក្នុង​សន្និសីទកាសែត នា​ព្រឹក​ថ្ងៃទី១១កញ្ញា​នេះ មិនមាន​វត្តមាន​ភាគី​រដ្ឋាភិបាល​កម្ពុជា​ទេ។ ប៉ុន្តែ ពេល​កន្លងទៅ តំណាង​រដ្ឋាភិបាល​កម្ពុ​ជា ថៃ និង​វៀតណាម​ក៏​ធ្លាប់​បានស្នើ​ឲ្យ​ភាគី​ឡាវ សិក្សា​ផលប៉ះពាល់​ឲ្យ​បានច្បាស់លាស់​ដែរ៕

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s