ACU​ ជួប​​ជាមួយ​​ផ្នែក​​ឯកជន​​ជា​​លើក​​ទី​​២​ ​ដើម្បី​ជជែក​​ពិភាក្សា​​ពី​​វិធីសាស្ត្រ​​ប្រឆាំង​​អំពើ​​ពុក​​រលួយ​​ឲ្យ​​ មាន​​ប្រសិទ្ធភា​ព​

អង្គភាព ​ប្រឆាំង​អំពើ​ពុក​រលួយ ​(ACU)​ បាន​ជួប​ជាមួយ​ផ្នែក​ឯកជន​ជា​លើក​ទី​២​ នៅ​ថ្ងៃ​អង្គារ​ទី​៩​កញ្ញា​នេះ ​ដើម្បី​ជជែក​ពិភាក្សា​បន្ថែម​ទៀត​ ដើម្បី​ចែក​រំលែក​បទ​ពិសោធ​ និង​រិះរក​វិធីសាស្ត្រ​ប្រឆាំង​អំពើ​ពុក​រលួយ​ឲ្យ​មាន​ប្រសិទ្ធភាព។ ​បើ​តាម ​ការ​គ្រោង​ទុក​ អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ នឹង​សហការ​ជាមួយ​វិស័យ​ឯកជន​ ដើម្បី​រៀបចំ​ឯកសារ​ណែនាំ​មួយ ​សម្រាប់​ផ្នែក​ឯកជន ​យក​ទៅ​ប្រើ​ដើម្បី​ជៀង​វាង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ក្នុង​ដំណើរ​ការ​អាជីវកម្ម។

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU)​ជា​មួយ​​នឹង​ស្ថាប័ន​​ឯកជន​​ បាន​ជួប​គ្នា​ក្នុង​ការ​​ចែក​​រំលែក​​ប​ទ​​ពិសោធ​ និង​រិះ​រក​វិធី​សាស្ត្រ​ប្រឆាំង​អំពើ​ពុក​រលួយ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​។

អង្គភាព ​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU)​ជា​មួយ​​នឹង​ស្ថាប័ន​​ឯកជន​​ បាន​ជួប​គ្នា​ក្នុង​ការ​​ចែក​​រំលែក​​ប​ទ​​ពិសោធ​
និង​រិះ​រក​វិធី​សាស្ត្រ​ប្រឆាំង​អំពើ​ពុក​រលួយ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​។

@ហេង ឧត្តម
ប្រភពព័ត៌មានចុះ ថ្ងៃ អង្គារ ០៩ កញ្ញា ២០១៤
សូម ​ស្តាប់​សំឡេងនៅទីនេះ ៖ http://www.mediafire.com/listen/i25a7acm4qzq27c/19h-Desk+Oudom-ACU+met+2nd+time+private+sector-09-09-14.mp3
 

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​(ACU)​ ជួប​ជា​ថ្មី​ម្តង​ទៀត​ ជាមួយ​តំណាង​វិស័យ​ឯកជន​ ប្រមាណ​៣០​ មក​ពី​ផ្នែក​អប់រំ​ ផ្នែក​ធានា​រ៉ាប់រង​ សវនកម្ម​ហិរញ្ញវត្ថុ​ខ្នាត​តូច​ អចល​ទ្រព្យ​ សហគ្រាស​ធន​តូច​និង​មធ្យម​ សមាគម​ពាណិជ្ជកម្ម ​និង​សភា​ពាណិជ្ជកម្ម​អន្តរជាតិ​ ជាដើម។

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ លោក ​ឱម​ យ៉ិន​ទៀង​ បាន​និយាយ​ថា​ ក្នុង​រឿង​អំពើ​ពុក​រលួយ​នេះ ​មិន​អាច​មាន​តែ​អ្នក​ស៊ី​ អត់​អ្នក​សូក​ ហើយ​ក៏​មិន​អាច​មាន​តែ​អ្នក​សូក អត់​អ្នក​ស៊ី​នោះ​ទេ។ ​លោក​ថា ​ទាល់​តែ​មាន​ទៅ​មាន​មក​ ហើយ​គេ​ពុំ​អាច​បន្ទោស ​ឬ​ចោទ​តែ​ម្ខាង​បាន​ឡើយ។
 
ក្នុង​ជំនួប​លើក​ទី​២​នេះ ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​បាន​លើក​ឡើង​ថា ​ខាង​អង្គភាព​ចង់​សហការ​ឲ្យ​កាន់​តែ​ជិត​ស្និទ្ធ​ជាមួយ​វិស័យ​ឯកជន​ និង​ចង់​ស្តាប់​ពី​ទុក្ខ​លំបាក​របស់​វិស័យ​នេះ។​ លោក​ ឱម យ៉ិនទៀង​ បញ្ជាក់​ថា ​ផ្នែក​ឯកជន​ និង​រដ្ឋ ​គឺ​រួម​រស់​សុខទុក្ខ​ជា​មួយ​គ្នា​ ហើយ​សហការ​ដោះស្រាយ​បញ្ហា​ជា​មួយ​គ្នា។
 
ដើម្បី​កម្ចាត់​អំពើ​ពុក​រលួយ​ក្នុង​ផ្នែក​ឯកជន​នេះ ​លោក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​ឲ្យ​ដឹង​ថា​ គេ​ត្រូវ​ចាប់​ផ្តើម​ឈប់​សូក ​ហើយ​រាយ​ការណ៍​ពី​អ្នក​ទារ​សំណូក។
លោក ​ឱម យ៉ិនទៀង​ បាន​និយាយ​ផ្តល់​ក្តី​សង្ឃឹម​ដល់​ផ្នែក​ឯកជន​ថា ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​នៅ​ក្បែរ​ផ្នែក​ឯកជន​ជានិច្ច​ ហើយ​ថា ​បើ​មាន​មន្ត្រី​ទារ​សំណូក ​ត្រូវ​រាយការណ៍។
 
តប​នឹង​សំណួរ​អ្នក​កាសែត​ដែល​ថា ​កន្លង​មក​ អង្គភាព​នេះ​ ចាប់​ចង​តែ​មន្ត្រី​ថ្នាក់​តូច​ៗ ​លោក ​ឱម​ យ៉ិនទៀង​ ឆ្លើយ​បែប​ប្រៀប​ធៀប​ទៅ​វិញ​ថា ​អង្គភាព​របស់​លោក ​ដូច​ជា​អង្រុត​អ៊ីចឹង​ ត្រី​តូច ​ត្រី​ធំ​ក្តី ​ចាប់​ទាំង​អស់​ ឲ្យ​តែ​ចូល​អង្រុត​របស់​លោក​ គឺ​ចាប់​ដូច​គ្នា។
 
គួរ​បញ្ជាក់​ថា ​ក្នុង​ការ​ជជែក​ពិភាក្សា​គ្នា​ជា​លើក​ទី​២​នេះ ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ជំរុញ​ឲ្យ​ថ្នាក់​ដឹក​នាំ​វិស័យ​ឯក​ជន​ បង្រៀន​ដល់​បុគ្គលិក​របស់​ខ្លួន​ កុំ​ឲ្យ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ហើយ​ត្រូវ​ប្រជុំ​ជា​រឿយ​ៗ​ ដើម្បី​ដាស់​សតិ​ស្មារតី​ដល់​បុគ្គលិក​ក្រោម​ឱវាទ ​កុំឲ្យ​សូក​ប៉ាន់។ ​មិន​តែ​ប៉ុណ្ណោះ ​លោក​ ឱម យ៉ិនទៀង ​បញ្ជាក់​ថា ​ ផ្នែក​ឯកជន​ ត្រូវ​ចែង​នៅ​ក្នុង​បទ​បញ្ជា​វិន័យ​ផ្ទៃ​ក្នុង​របស់​ខ្លួន​ ពី​ការ​មិន​សូកប៉ាន​ និង​ត្រូវ​បង្រៀន​ណែនាំ​ដល់​បុគ្គលិក​ ពី​របៀប​ប្តឹង​ តវ៉ា បើ​មាន​ករណី​ទារ​សំណូក។
 
បើ​តាម​ការ​គ្រោង​ទុក​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​នឹង​សហការ​ជាមួយ​វិស័យ​ឯកជន ដើម្បី​រៀប​ចំ​ឯកសារ​ណែនាំ​មួយ​ សម្រាប់​ផ្នែក​ឯកជន​ ដែល​គ្រោង​នឹង​ចេញ​ផ្សាយ​នៅ ចុង​ឆ្នាំ​២០១៤​នេះ៕​

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s