អង្គការ​​សង្គម​​ស៊ីវិលនិង​​បក្ស​ប្រឆាំងស្នើ​សុំ​​ជា​ថ្មី​​ឲ្យ​​ធ្វើ​​វិសោធន​កម្ម​​ច្បាប់​៣​ជា​បន្ទាន់

មិនមែនជា​លើក​ទី១ទេ ដែល អង្គការ​សង្គម​ស៊ីវិល​មួយចំនួន និង​បក្ស​សង្គ្រោះ​ជាតិ ស្នើសុំ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់៣ ដែល​រដ្ឋ​សភា​​ជាតិ​​បានអនុម័ត​កាលពីពេល​កន្លងទៅនេះ។ តំណាងរាស្ត្រ​បក្សប្រឆាំង ថា​នឹង​គៀងគរ​សំឡេង​ក្នុង​រដ្ឋសភា ដើម្បី​កែ​ប្រែ​​ច្បាប់​ទាំង​៣​នេះ ហើយ​ខាង​សង្គម​ស៊ីវិល ថា ច្បាប់​ទាំងបី​នេះ ធ្វើ​ឲ្យ​ប្រព័ន្ធតុលាការ​កាន់តែ​ទន់ខ្សោយ និង​គ្មាន​ឯករាជ្យ​ពិត​ប្រាកដ។

លោកស្រី មូរ សុខហួរ ផ្តល់​បទ​សម្ភាស​ដល់​អ្នក​កាសែត ក្រោយ​ពិធី​ផ្សព្វផ្សាយ​របាយ​ការណ៍ ស្តីពីការ​វាយ​តម្លៃ​ប្រព័ន្ធ​សុចរិត​ភាព​ជាតិ ឆ្នាំ​២០១៤​

លោកស្រី មូរ សុខហួរ ផ្តល់​បទ​សម្ភាស​ដល់​អ្នក​កាសែត ក្រោយ​ពិធី​ផ្សព្វផ្សាយ​របាយ​ការណ៍
ស្តីពីការ​វាយ​តម្លៃ​ប្រព័ន្ធ​សុចរិត​ភាព​ជាតិ ឆ្នាំ​២០១៤​ (រូបថត ហេង ឧត្តម)

ប្រភព​ព័ត៌មាន​ ថ្ងៃសុក្រ ១២ កញ្ញា ២០១៤ – Rfi khmer

សូម​ស្តាប់​សំឡេង​ នៅ​ទីនេះ៖ http://mfi.re/listen/ly09kr6p23wrpiq/07h-Desk-Oudom-Mu_Sokhour_and_civil_society_ask_to_reform_the_law-10-09-14.mp3

លោកស្រី មូរ សុខ​ហួរ បាន​និយាយថា លោកស្រី​នឹង​តស៊ូ​មតិ គៀងគរ​សំឡេង​តំណាងរាស្ត្រ នៅក្នុង​រដ្ឋសភាជាតិ​ក​ម្ពុ​ជា ដើម្បី​ធ្វើវិសោធនកម្ម ច្បាប់​ស្តីពី ការរៀបចំ​អង្គការ​តុលាការ ច្បាប់​លក្ខន្តិកៈ​ចៅក្រម​និង​ព្រះរាជអាជ្ញា និង ច្បាប់​ស្តីពី ការ​រ​រៀបចំ​និង​ការ​ប្រព្រឹត្តទៅ​នៃ​ឧ​ត្ត​ម​ក្រុម​ប្រឹក្សា​​នៃ​អង្គចៅក្រម ដែល​រដ្ឋសភា​បានអនុម័ត​នៅ​ថ្ងៃទី១២ មិថុនា ២០១៤ ។
 
ច្បាប់​​ទាំងបី​ត្រូវបាន តំណាងរាស្ត្រ​របស់​បក្ស​ប្រឆាំង​រូបនេះ ពិពណ៌នា​ថា ជា​ច្បាប់​ដែល​បាន​អនុ​ម័ត​​ដោយ​សភា​ឯក​បក្ស និង​មាន​​ភាពមិន​គ្រប់​ជ្រុងជ្រោយ។ លោកស្រី មូរ សុខ​ហួរ បន្ថែម​ថា ច្បាប់​នេះ គឺ​បង្កឱ្យមាន​វិបត្តិ​សង្គម និង​បង្ក​ឱ្យអំណាច​ប្រមូលផ្តុំ នៅ​ក្នុង​កណ្តាប់ដៃ របស់​​រដ្ឋមន្ត្រីក្រសួង​យុត្ត​ធម៌។
 
នេះ​ជាការ​ថ្លែង​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍ ស្តីពី“ការវាយតម្លៃ​ប្រព័ន្ធ​សុចរិត​ភាព​ជា​តិ ឆ្នាំ២០១៤” របស់អង្គការ​តម្លា​ភាព​​​កម្ពុ​ជា នៅ​​សណ្ឋាគារ ឡឺ​រ៉ុ​យ៉ា​ល់ (Le Royal) នា​ព្រឹក​ថ្ងៃ​អង្គារ ទី៩កញ្ញា​នេះ។
 
នៅក្នុង​កម្មវិធី​ផ្សព្វផ្សាយ​របាយការណ៍​នេះ  អង្គការ​តម្លាភាព​កម្ពុ​ជា ក៏បាន​បញ្ជាក់ដែរថា ច្បាប់​ចម្រូងចម្រាស់​ទាំងបី​នេះ មិន​បាន​​កែ​តម្រូវ​ចំណុចខ្សោយ​នៃ​ប្រព័ន្ធតុលាការ​នោះទេ ព្រោះ​ច្បាប់​ទាំងនេះ មិនបាន​ធានាឱ្យមាន​ឯករាជ្យ​ពិតប្រាកដ នៅក្នុង​វិស័យ​​តុលាការ។
              
មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ក៏​បានចេញ​សេចក្តីវិភាគ ស្តីពី​ច្បាប់​ទាំងបី​ខាងលើនេះ កាលពី​ខែឧសភា​កន្លងទៅ។ ឯកសារ​កម្រាស់​២២ទំព័រ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា សង្កាត់​ធ្ងន់​ថា ច្បាប់​ទាំងបី​នេះ ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​គោលការណ៍​ឯករាជ្យ​របស់​តុលាការ ដោយសារតែ​អនុញ្ញាត​ឲ្យ​អង្គនីតិប្រតិបត្តិ ពោលគឺ​ក្រសួងយុត្តិធម៌ មានអំណាច​លូកដៃ​ក្នុង​ប្រព័ន្ធតុលាការ។
 
លោក សន សោភ័ណ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ឆ្លើយតប​ថា បើ​តំណាងរាស្ត្រ លោកស្រី មូរ សុខ​ហួរ ចង់​ឲ្យ​មាន​វិ​សោធ​កម្ម​​​ច្បាប់​​ទាំងបី​នោះ លោកស្រី​អាច​តស៊ូ​មតិ​នៅក្នុង​សភា​បាន ព្រោះ​លោកស្រី​ជា​អ្នកតំណាងរាស្ត្រ និង​តំណាង​ឆន្ទៈ​ប្រជា​ពល​រដ្ឋ​​។ ប៉ុន្តែ​លោក​បដិសេធ​ដោយ​លើកឡើងថា គ្មាន​មាត្រា​ណាមួយ​នៃ​ច្បាប់​ទាំងបី​នេះ ដែល​ចែក​ពី​ការជ្រៀតជ្រែក ឬ​លូកដៃ​របស់​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ក្នុង​ប្រព័ន្ធតុលាការ​នោះទេ។ អ្នកនាំពាក្យ​រូបនេះ បន្ថែមថា សេចក្តីសម្រេច​របស់​អង្គ​តុលាការ ជា​ឆន្ទា​នុ​សិទ្ធ​របស់​ចៅក្រម និង​សាលាជម្រះក្តី។ 
 
ទោះយ៉ាងណា​ក្តី ថ្លែង​នៅ​ថ្ងៃទី៩កញ្ញា​នេះ លោកស្រី មូរ សុខ​ហួរ សង្ឃឹមថា ខ្លួន​អាចមាន​សង្ឃឹម​គៀងគរ​តំណាងរាស្ត្រ​ជាប់​ឆ្នោត​​​ទាំងពីរ​បក្ស ដើម្បី​មាន​សំឡេង​គ្រប់គ្រាន់​ក្នុង​ការធ្វើ​វិសោធនកម្ម​ច្បាប់​ដ៏​ ចម្រូងចម្រាស់​ទាំងបី​នេះ៕

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s