សង្គម​ស៊ីវិល​ត្រៀម​ជួយ​ផ្នែក​បច្ចេកទេស​ដើម្បី​រៀប​ចំ​គម្រោង​ថវិកា​ជាតិ​ឲ្យ​មាន​តម្លាភាព

អង្គការ​សង្គម​ស៊ីវិល​និង​ដៃគូ​អភិវឌ្ឍន៍​បាន​អះអាង​ថា​នឹង​ ចូលរួម​ចំណែក​បំពាក់​បំប៉ន​ផ្នែក​បច្ចេកទេស​ស្តី​ពី​ការ​រៀប​ចំ​គម្រោង​ ថវិកា​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ​ប្រសិន​បើ​ភាគី​រដ្ឋាភិបាល​ត្រូវ​ ការ។​ ការ​អះអាង​បែប​នេះ​ធ្វើ​ឡើង​ខណៈ​ដែល​ដៃគូ​អភិវឌ្ឍន៍​និង​អង្គការ​សង្គម​ ស៊ីវិល​បាន​ជួប​ជជែក​គ្នា​ហើយ​បាន​រក​ឃើញ​ថា​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​និង ​ថ្នាក់​ជាតិ​មួយ​ចំនួន​ខ្វះ​ខាត​ផ្នែក​បច្ចេកទេស​និង​ធន ធាន​​មនុស្ស​ដើម្បី​ រៀប​ចំ​គម្រោង​និង​ចាត់​ចែង​ទូទាត់​ថវិកា​ជាតិ។
SC
សង្គម​ស៊ីវិល​កំពុង​ជជែក​ពិភក្សា​គ្នា (រូបថត ហេង ឧត្តម)
ប្រភព​អត្ថបទចុះ​ផ្សាយព័ត៌មានថ្ងៃ ពុធ ១០ កញ្ញា ២០១២ – Rfi Khmer
សូម​ស្តាប់​សំឡេង​នៅទីនេះ៖ http://mfi.re/listen/i4k6naiee19nsqg/19h-Desk-Oudom-Civil_Society_provide_techical_for_preparing_budget-_10-09-14.mp3

 

តំណាង​ដៃគូ​អភិវឌ្ឍន៍​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាង​១០​ អង្គភាព​បាន​ជជែក​ពិភាក្សា​គ្នា​ក្រោម​ប្រធាន​បទ​ «តម្លាភាព​នៃ​ថវិកា​ជាតិ​និង​បទ​ពិសោធ​នៃ​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ»​ដែល ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី​នៅ​ថ្ងៃ​ពុធ​ទី​១០​កញ្ញា​នេះ។ ​ពួក​គេ​រក​ឃើញ​ថា​ មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​ខ្លះ​នៅ​មាន​ការ​លំបាក​ក្នុង​ការ​រៀបចំ​ថវិកា​ និង​ការ​ទូទាត់​ថវិការដ្ឋ​ឲ្យ​មាន​តម្លាភាព​និង​គណនេយ្យភាព។​បញ្ហា​គឺ​ដោយ​ សារ​តែ​កង្វះ​បច្ចេក​ទេស​និង​ធនធាន​មនុស្ស​ដែល​មាន​ជំនាញ​ពិត​ប្រាកដ​ក្នុង​ ការ​រៀប​ចំ​គម្រោង​និង​ចាយ​វាយ​ថវិកា។
 
លោក ​ម៉ាន វ៉ាន​ផានិត​ តំណាង​វិទ្យាស្ថាន​តស៊ូ​មតិ​ និង​គោល​នយោបាយ​ បាន​ស្រាវជ្រាវ​ នៅ​ស្រុក​ចំនួន​១៣​និង​ឃុំ​៤៩ ​ហើយ​បាន​រក​ឃើញ​ថា​ មន្ត្រី​ថ្នាក់​ក្រោម​ខ្លះ ​ដើម្បី​ឲ្យ​ថវិកា​ជាតិ ​ឆាប់​ធ្លាក់​ពី​ថ្នាក់​លើ​មក​ ពួក​គេ​ត្រូវ​ផ្តល់​កម្រៃ​សេវា​ខាង​ក្រៅ​ដើម្បី​សម្រួល​ការ​ងារ។​ ករណី​នេះ​បណ្តាល​ឲ្យ​កើត​មាន​អំពើ​ពុក​រលួយ។​ លោក ​បន្ត​ថា ​ជា​ទូទៅ​ការ​ចំណាយ​របស់​រដ្ឋបាល​ថ្នាក់​ឃុំ ​កម្រ​ឃើញ​មាន​ប្រកាស​ផ្សព្វផ្សាយ​លម្អិត​ជា​សាធារណៈ​ណាស់។​ ការ​ទូទាត់​ដោយ​មាន​វិក័យបត្រ​ត្រឹម​ត្រូវ​ ក៏​រឹត​តែ​ខ្វះ​ខាត​ទៅ​ទៀត។
 
បើ​តាម​ការ​ស្រាវ​ជ្រាវ​និង​បទ​ពិសោធ​របស់​វិទ្យាស្ថាន​តស៊ូ​មតិ​និង​គោល​ នយោបាយ ​ការ​ផ្តល់​ព័ត៌មាន​ពី​ថវិកា​ជាតិ​របស់​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​នៅ​មិន​ ទាន់​បាន​ទូលំ​ទូលាយ ​ហើយ​មិន​សូវ​មាន​ការ​ចូលរួម​ដឹង​ឮ​ និង​សម្រេច​ចិត្ត​ដោយ​ប្រជា​ពលរដ្ឋ​នោះ​ឡើយ ​បើ​ទោះ​បី​ជា​នៅ​ក្នុង​គម្រោង​ស្នើ​សុំ​ថវិកា ​មាន​ចែង​ពី​ការ​ចូល​រួម​ដឹង​ឮ​របស់​ប្រជាជន​ យ៉ាង​តិច​៦០​ភាគ​រយ​ ក៏​ដោយ។
 
ម្យ៉ាង​ទៀត​ សមាគមន៍​សេដ្ឋកិច្ច​កម្ពុជា​បាន​រក​ឃើញ​ថា ​គម្រោង​ថវិកា​នៅ​ស្ថាប័ន​ជាតិ​ខ្លះ ​ចាយ​វាយ​នៅ​សល់​ជា​ច្រើន​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ​មូលហេតុ​ ដោយ​សារ​តែ​ការ​ស្នើ​គម្រោង​ថវិកា​លើស​ពី​តម្រូវ​ការ​ស្តែង។ ជា​ឧទាហរណ៍​ គ្រាន់​តែ​នៅ​ក្នុង​វិស័យ​អប់​រំ​មួយ ​នៅ​សល់​ប្រមាណ​២៥​លាន​ដុល្លារ​ នៅ​ឆ្នាំ២០១២។ ​នេះ​បើ​យោង​តាម​វាគ្មិន​ដែល​បាន​លើក​ឡើង។
 
តំណាង​អង្គការ​សង្គម​ស៊ីវិល​បាន​លើក​ឡើង​បញ្ហា​ទាំង​នេះ​មិន​មែន​មក​ពី​រឿង​ នយោបាយ​ទេ ​តែ​ដោយ​សារ​តែ​កង្វះ​បច្ចេក​ទេស​ច្រើន​ជាង។​ សង្គម​ស៊ីវិល​អះ​អាង​ថា​ ត្រៀម​ខ្លួន​សហការ​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​ ដើម្បី​ជួយ​ផ្នែក​បច្ចេកទេស ​ដល់​ការ​រៀប​ចំ​ថវិកា​ជាតិ។
 
គួរ​បញ្ជាក់​ថា​ នៅ​ក្នុង​កិច្ច​ពិភាក្សា​នេះ ​មិន​មាន​វត្តមាន​តំណាង​ពី​រដ្ឋាភិបាល​ទេ ​តែ​អ្នក​រៀប​ចំ​កម្មវិធី​បាន​និយាយ​ថា​ នឹង​អញ្ជើញ​តំណាង​រដ្ឋា​ភិបាល ​នៅក្នុង​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​ហៅ​កាត់​ថា ​NGO Forum ​នា​ខែ​តុលា​ខាង​មុខ៕

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s