បន្ទាប់ពីថា«ខ្មាស់បរទេសដោយសារការលុបបឹងកក់» លោក ព្រាប កុល ចង់ត្រៀមលាលែងចេញពីតំណែងឱ្យបានឆាប់

Preap Kol

ភ្នំពេញ-២៧មិថុនា២០១៣-

ដោយ ហេង ឧត្តម

 នៅ​អង្គការ​តម្លាភាព​កម្ពុជាកាលពី​ល្ងាច​ម្សិល​មិញ លោក ព្រាប កុល ថ្លែង​ថា លោក​ខ្មាស់​បរទេស ងើប​មុខ​លែង​រួច​ ពេល​ដែល​គេ​សរសើរ​ក្រុង​ភ្នំពេញ​ដែល​មាន​បឹង​ធំ​នៅ​ក្នុង​រាជធានីដែលជា​អំណោយ​ទាន និង​​កម្រ​មាន​រដ្ឋធានីឬ​រាជធានី​ណា​មាន​ដូច នោះ​គឺ​បឹង​កក់។ តែ​បឹង​​នេះ​ត្រូវ​បាន​លុបរាប​ស្មើ​ជា​ដី​ទំនាបអស់​ទៅហើយ។​ លោក​ឱន​មុខ​ លែង​ហ៊ាន​ងើប​មុខ​ ព្រោះ​មិន​ដឹង​ឆ្លើយ​តប​ទៅ​គេ​យ៉ាងណា។

 

          ក្នុង​ប្រធានបទ«ការ​ស្គាល់​ខ្លួន​ឯង​និង​គោល​ដៅ​អនាគត» លោក ព្រាប កុល បាន​និយាយពី​​បទ​ពិសោធផ្ទាល់​​របស់​លោកនិង​បេសកម្មទៅបរទេស។ ពេល​ដែល​រម្លឹក​ដល់​ការ​អាន​ លោក ព្រាប កុល រៀបរាប់ថា «ពេល​ខ្ញុំ​ទៅ​បរទេស ខ្ញុំ​ពិត​ជា​ភ្ញាក់​ផ្អើល​មែនទែន ព្រោះ​គេ​អាន​សៀវភៅ​ច្រើន ហើយ​គេបាន​ស្គាល់​កម្ពុជា​ច្បាស់។ គេ​ដឹង​ពី​អង្គការ​វត្ត ពី​របាំ ពី​របបប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម»។

លោក​បន្តថា «អ្វី​ដែលធ្វើ​ឱ្យ​​ខ្ញុំ​​បះ​សក់​នោះគឺ​គេ​ប្រាប់​ខ្ញុំថា ប្រទេសកម្ពុជា​​មាន​សំណាង ហើយ​ក្រុង​ភ្នំពេញ​មាន​លក្ខណៈ​ពិសេស​ គឺ​មាន​បឹង​នៅ​ក្នុង​ក្រុងដែល​កម្រ​មាន​ប្រទេស​ណា​មាន​ដូច​។ ខ្ញុំ​គិតថា ប្រហែល​គេ​សំដៅ​ទៅ​ដល់​ ទន្លេមេគង្គ ឬ​ទន្លេសាប ឬក៏​ទន្លេចតុមុខ​មុខ​ព្រះ​បរម​រាជវាំង​ហើយមើលទៅ។ មិន​នឹក​ស្មាន​ឯណា គេថា ព្រោះតែ​មាន​បឹង​កក់។ ដល់​ដូច្នេះ​ទៅ ខ្ញុំ​ឱន​មុខ​ចុះ​តែម្តង ខ្ញុំ​ខ្មាស់​គេ​លែង​ហ៊ាន​ងើប​តែម្តង ព្រោះខ្ញុំ​មិន​ដឹងតប​ទៅ​គេ​វិញ​ថាម៉េច ព្រោះ​បឹងកក់​គ្មាន​ទៀត​ផង​»។

P kol

ទន្ទឹម​នឹង​ថ្លែង​ពី​ការ​ខ្មាស់​អៀន​នេះ លោក ​ព្រាប កុល បាន​បង្ហើបថា លោក​នឹង​ត្រៀម​លាឈប់​​ពី​តំណែង​។ និយាយ​ដោយ​មាន​ភាព​ជឿជាក់​ លោកថា លោកចង់​ចេញ​ពី​តំណែង​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​ឱ្យ​​បាន​ឆាប់។ លោកបញ្ជាក់ថា អាណត្តិ​របស់​លោក​ជា​នាយក​ប្រតិបត្តិមាន​រយៈពេល​៨ឆ្នាំ ប៉ុន្តែ​លោក​ចង់​លាលែង​ឱ្យ​កាន់តែ​ឆាប់​កាន់​តែល្អ។

ក្នុង​សម្តី​មួយៗ​តាម​ទម្លាប់ លោកពោល​ថា «ប្រហែល​ខ្ញុំ​អាច​ចេញពី​តំណែង​​មុន​អាណត្តិ​។ មិន​ដល់៨​ឆ្នាំពេញ​ទេ អាច​ថា៥ឬ​៦ឆ្នាំ នៅពេល​ណា​ដែល​ស្ថាប័ន[អង្គការ​តម្លាភាព​កម្ពុជា​] ​នេះមាន​ភាព​រឹងមាំ មាន​អ្នក​​ជំនាន់​ថ្មីដែល​អាច​ដឹក​នាំ​ជំនួស​បាន ហើយ​មនុស្ស​ខ្មែរ​សាមគ្គីទាំង​អស់​គ្នា​ប្រឆាំង​អំពើ​ពុក​រលួយ​»។ លោក​បាន​​រម្លឹក​ថា ក្រោម​ការ​ដឹក​នាំ​របស់​លោក​ អង្គការ​នេះបាន​បង្កើ​ត​ឡើង​ជាង​២ឆ្នាំ​មកហើយ។ ដូច្នេះ បើ​នឹង​លាលែង​តំណែង​មុន​អាណត្តិ​ពិត​មែន មិនដល់ជាង​​៣ឆ្នាំ​ទៀត​ទេ លោក​នឹង​ចាក​ចេញ​ពី​តួនាទី​បច្ចុប្បន្ន។

គួរ​​រម្លឹកផង​ដែរ​ថា កន្លង​មកប្រធាន​អង្គការសង្គម​ស៊ីវិលមួយចំនួន​បាន​លាលែង​ពី​តំណែង​ដែរ​។ ជា​អាទិ៍​ លោក អ៊ូ វីរៈ អតីតប្រធាន​​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស បាន​លាឈប់​ពីតំណែងនិង​តួនាទី​ជា​ នាយក​ប្រតិបត្តិ ទៅ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាលវិញ។ លោកធ្លាប់​និយាយប្រាប់​វិទ្យុអន្តរជាតិមួយថា ការ​លាលែង​តំណែងនេះ គឺដើម្បី​ទុក​តំណែង​និងតួនាទី​ឱ្យ​អ្នក​ដឹកនាំ​វ័យ​ក្មេង​ជំនាន់​ថ្មីដើម្បី​បង្ហាញ​សមត្ថភាព និង​បង្កើននូវ​​វប្បធម៌​មិន​ក្រាញ់​អំណាច​៕

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s