រឿងចិន យុទ្ធសិល្ប៍​អ្នក​ក្លាហាន​ឥន្ទ្រីយ៍ទេព

«សួរ​លោកិយ៍ ស្នេហា​ជាអ្វី?

ហេតុអ្វី​មនុស្សស្លាប់រស់

ចង់​រស់​នៅ​ជាមួយ​គ្នា

ហោះ​ហើរ​ទៅ​ឯជើង ទៅ​ឯត្បួង

ពេល​វេលា​កន្លង​ទៅ​លឿន​ណាស់…»

ជា​កាព្យ​ដែល​គេ​ពោល​ផ្តើម​រឿង…
ស្តាប់​ពំនោលនេះអម​ជាមួយ​នឹង​សំនៀង​នៃ​អ្នក​បញ្ចូល​សំឡេង​ជា​ភាសា​ខ្មែរ ហាក់​ដូច​ជា​នាំ​អារម្មណ៍​យើង​ឱ្យ​ចូល​ទៅ​ក្នុង​ឆាក​សំណោកមួយ​នៃ​ជីវិត… ជីវិត​ស្នេហា… យុវភាព​នៃ​ជីវិត​ដែល​ពោល​ពេញ​ដោយ​មនោសញ្ចេតនា។
ខ្ញុំ​នៅចាំ​បាន​ថា ខ្ញុំ​បាន​មើល​រឿង​នេះ ម្តង​តាំងតែ​ពី​វ័យ​ក្មេងម្ល៉េះ ប្រហែល​អាយុ​ត្រឹម​៥ទៅ​៦ឆ្នាំប៉ុណ្ណោះ។ កាល​នោះ យើង​មា​នទូរទស្សន៍​សខ្មៅ។ ម្នាក់​ៗ​តាមដាន​រឿង​ភាគ​អត់​ដេក​អត់​ពួន​ទេ… ទោះ​បី​មូស​ខាំ​ ក៏​នៅតែ​ពុំ​ទាន់​ចូល​ដំណេក​ដែរ។
រហូត​ដល់​ពេល​នេះ ខ្ញុំ​រក​រឿង​នេះ​មើល​ឡើងវិញ តាម​អ៊ិនធឺណិត។ ខ្ញុំ​បាន​មើល​ចប់​ជា​ថ្មី និង​អារម្មណ៍​ចេះតែ​បណ្តាល​ឲ្យ​ចិត្តគិត​ដល់​រឿង​រ៉ាវ​ពី​កុមារភាព… និង​ហាក់​លុង​ស្លុង​ក្នុង​មនោសញ្ចេតនា​ម្តង​ម្កាល។
ពិត​ជា​សរសើរ​ស្នេហា​អ្នក​ទាំង​ពីរណាស់ អ្នក​ក្លាហាន យ៉ាងកួរ និង​អ្នកមីង​ សៀឡុងនី។

Sea Long ny : artrice de ce film Longny

សួរ​លោកិយ៍ ស្នេហា​ជាអ្វី?

ហេតុអ្វី​មនុស្សស្លាប់រស់

ចង់​រស់​នៅ​ជាមួយ​គ្នា

ហោះ​ហើរ​ទៅ​ឯជើង ទៅ​ឯត្បួង

ពេល​វេលា​កន្លង​ទៅ​ លឿន​ណាស់…

– សម្រង់កាព្យ​ក្នុងរឿង –

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s