រឿងខ្លី កូន​ស្រី និពន្ធ​ដោយ ហេង ឧត្ដម

រឿងនេះ ខ្ញុំ​បាន​ប្រើ​ពាក្យ​ខ្លីៗ និង​ចំណាយ​ពេល​តិចណាស់​ដើម្បី​សរសេរ ខណៈ​ដែល​ស្ថាន​ភាព​ផ្លូវ​ចិត្ត​មិន​សូវ​ល្អ​ផង។ ខ្ញុំ​ចង់​ឲ្យ​រឿង​នេះ ឈាន​ដល់​កម្រិត​ទំនើប តែ​សេចក្តី​ប៉ង​ពុំ​ទាន់​មាន​ពន្លឺ​នៅ​ឡើយ។​ ទោះ​យ៉ាងណា ខ្ញុំ​សង្ឃឹមថា នឹង​បាន​មតិ​យោបល់​ពី​មិត្ត​អ្នក​អាន!!

កូន​ស្រី

My daughter

©រក្សាសិទ្ធិ

និពន្ធ​ដោយ ហេង ឧត្ដម

«កូន​ចង់​បាន​​ IPhone និង I pad។ មិត្ត​កូន​មា​ន​គ្រប់​ដៃ»។

ក្រៅ​ពី​ទារ​ប្រាក់​ទៅ​រៀន​រាល់ថ្ងៃ ថ្មីៗនេះ នាង​ចេះ​ចង់​បាន​របស់​តាម​មិត្តភក្តិ។ កូន​ស្រីខ្ញុំលាប​សក់។ អ៊ុតត្រង់ ទង់ដែង ស្វាយខ្លី ត្នោត សខ្នូត ស្កូវ… នាង​ផ្លាស់​​ពណ៌តាមនិស្ស័យ​​ក្មេង​ៗ​ស្រីសម័យ​ទំនើប។ នាង​ចូល​ចិត្ត​ច្រៀង​បទ​ញាក់ ពិសេស​បទ​កូរ៉េ​ដែល​គេ​និយម​។ គ្មាន​នរណា​ថាអ្វី​នាងទេ។ នាង​បំពេញ​ចិត្ត​ខ្លួន​ឯង ព្រោះ​ជា​សេរីភាពនៃ​កុមារី​ជំទង់​។

ខ្ញុំ​ជូន​ទៅ​រៀនស្ទើរ​រាល់​ថ្ងៃ។

នាងចេះ​ដេរ​ថ្នក់​សំពត់​​។ នាង​ប្រាប់ថាទុក​​ដាក់​វិញ្ញាសា​ពេល​ប្រឡង​។ ខ្ញុំ​មិន​មាត់​ទេ ព្រោះ​គេ​ដឹង​ជា​ទូទៅ​ហើយ។

នាង​ប្តូរ​ពណ៌​សក់ខ្មៅ​ ព្រោះ​ជិត​ដល់​ថ្ងៃប្រឡង។ នាង​ប្រាប់ថា សក់ក្រហម ​គ្រូ​មិន​ឲ្យ​ចូលប្រឡង​ តែ​ប្រឡង​ចប់នាងនឹង​លាប​​ឡើងវិញ។

«ម៉ាក់! មិន​បាច់ជូន​កូន​ទេ។ ស្អែក​ប្រឡង​ហើយ កូនសុំ​ទៅ​​ស្រោចទឹកជាមួយ​ពួកម៉ាក់នៅ​វត្ត។ កូន​ទិញ​​ធូបទៀន​សម្រាប់​អុជនិង​ប្រគេន​លោក​រួច​ហើយ»។

ខ្ញុំ​ត្រូវ​ឱ្យ​លុយ​នាង​ថែម ព្រោះ​លោកសង្ឃ​មិន​អាច​ឆាន់​ទៀន​ធូប​ទេ។

ថ្ងៃប្រឡង​បាក់ឌុបមកដល់ ខ្ញុំ​ជូននាង​​ទៅ​រក​វិញ្ញាសាតាំង​ពី​ព្រហាមអុល។

គេ​ថា វិញ្ញា​សា​បែក។ មាន​សិស្ស​ជា​ច្រើន​ដែល​មក​ផ្តុំ​គ្នា​កន្លែង​ថត​ចម្លង។ នាង​ទិញចូលទិញ​​វិញ្ញាសា និង​ថត​ចម្លង​​ជាមួយ​មិត្ត។ ខ្ញុំ​ចាំ​កូន​នៅ​ខាង​ក្រៅ និង​មើល​ម៉ូតូផង​។

ទោះ​អាម៉ាស់បន្តិច​ក្តី ខ្ញុំធ្វើ​​ហាក់​មិន​សូវ​ខ្មាស់​គេ​ប៉ុន្មាន​ទេ ព្រោះ​ដើម្បី​កូន។ រង់ចាំ​១២ឆ្នាំ ទើប​នាង​មាន​ឱកាស​ប្រឡង​បញ្ចប់វិទ្យាល័យ​​។ នេះ​ជា​សេចក្តី​សង្ឃឹម​របស់​ឪពុក​ម្តាយ​​។

ប្រឡង​៣ថ្ងៃ គ្មាន​ព្រឹក​ព្រហាម​ណា​ដែល​ខ្ញុំ​ខក​ខាន​ជូន​កូន​ទៅ​រក​វិញ្ញាសា​ទេ។

«ខ្ញុំ​សុំ​គេង​ផ្ទះ​មិត្ត​ភក្តិ​ហើយម៉ាក់»។

ប្រឡង​ចប់។ នាង​សុំ​ទៅ​ជប់​លៀង​ផ្ទះ​មិត្ត​ភក្តិ។ ខ្ញុំ​ចិត្ត​ទូលាយ​បន្តិចដែរ ព្រោះ​ឃើញ​កូន​ហត់​។ ត្រឹមត្រូវ​ហើយ ពេល​ប្រឡង​រួច​រាល់ សិស្ស​សាលា​រីករាយ​ដូច​កូន​សត្វ​ទើប​ចេះ​ហើរ​ពី​សំបុក។

«ម៉ាក់! ជូន​ខ្ញុំ​ដាក់​ត្រឹម​ការ៉ាស​សាំង​បាន​ហើយ។ ម៉ាក់​ទៅ​ផ្ទះ​ចុះ កូន​ចាំ​មិត្តភក្តិ​មក​ទទួល! មិន​អីទេ!» ថាហើយ នាង​ដើរ​ចូល​បន្ទប់​ទឹក។ ​បន្ទប់​ទឹក​​នៅ​ស្ថានីយ​ប្រេងសាំងដែល​ក្មេង​ៗ​ផ្លាស់​ប្តូរ​ខោអាវ និង​តែង​ខ្លួន​ក្នុងនៅ​ទីនោះ។

«របស់​កូន​មែនទេ?»

«មិន​មែនទេ ខ្ញុំ​ខ្ចី​មិត្ត​ភក្តិ​ប្រើ​សិន​ទេ»។

កូនខ្ញុំ​មាន​ទូរសព្ទ​ទំនើប។ នាង​ប្រាប់ថា IPhone។

ថ្ងៃមួយ​ កូន​ក្អួត​ចង្អោរ…

ភាព​ជា​ម្តាយ ខ្ញុំ​​មាន​ពិសោធន៍។

ខ្ញុំ​នឹក​ដល់​សម្តី​ប្តី។

ប្តី​ខ្ញុំដែល​​តែង​មក​ផ្ទះ​យប់ ព្រោះ​គាត់​ជា​អ្នក​បើកបរ។

«​ល្ងាចមួយ​ ខ្ញុំ​ដឹក​ក្មេងស្រី​ជំទង់​បីនាក់​ឱ្យ​ចៅហ្វាយ​ និង​ដៃ​គូ​ជំនួញ​គាត់​។ ពេល​យប់​ហើយ ខ្ញុំ​ត្រូវ​ស្រា​ខ្លះផង ភ្នែក​ព្រិល​។ ​​ក្មេងៗ​​ពាក់​ម៉ាសមុខ​បិទ តែ​ទំនង​ជា​ក្មេង​ស្រី​ស្អាត​ៗ​។ សម័យ​នេះ ជឿន​លឿន​​ណាស់!»៕

ផ្តើម​ម៉ោង​១២អធ្រាត្រ ០៥ កក្កដា ២០១៣

បញ្ចប់ម៉ោង​១និង៣៥នាទី ០៦ កក្កដា ២០១៣

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s