សមាគម ប៊ិកកម្ពុជាប្រកាស​ការប្រឡងប្រជែងស្នាដៃតែង​និពន្ធ​ខ្មែរខ្នាតតូចប្រចាំឆ្នាំ២០១៣

សមាគម​ប៊ិក​កម្ពុជា ជាសមាជិក​មួយ​នៃ​សមាគម​ Pen International។ ក្នុង​ឆ្នាំ​២០១៣ នៃ​ចំណាំ​ផ្តើម​ដំបូង​នៃ​ការ​ប្រកាស​ប្រកួត​ប្រជែង​ស្នាដៃរបស់​ខ្លួន​ សមាគម​នេះ ចាប់​ផ្តើម​ធ្វើ​ជ័យ​លាភី​ខ្នាត​តូច​ ដែល​អនុញ្ញាត​ឲ្យ​ក្នុង​រង្វង់​សិស្ស​និស្សិត​នៃ​សាលា​បញ្ញាសាស្ត្រ​ប្រលង​ប្រជែក​ស្នាដៃ​របស់ពួក​គេ ដែល​នឹង​ត្រូវ​ផ្តល់​រង្វាន់​ជា​ទឹក​ប្រាក់​មួយ​ចំនួន​ផង​ដែរ​។ ចំពោះ​វណ្ណកម្ម​ដែល​នឹង​ត្រូវ​ចូលរួម​មាន​បី​វិញ្ញាសា គឺ រឿងខ្លី កំណាព្យ  និង  ទំនុក​ចម្រៀង ដែល​ស្នាដៃ​ទាំង​នោះ ត្រូវតែ​ជា​វណ្ណកម្ម​​របស់​អ្នកនិពន្ធ​ផ្ទាល់ មិន​មាន​ចម្លង​គេ និង​ពុំ​មាន​ដាក់​ប្រកួត​ប្រឡង​ប្រជែង​ពី​មុន​មក។

 

pen

សេចក្តីជូនដំណឹង

ស្តីពីការប្រឡងប្រជែងស្នាដៃតែង​និពន្ធ​ខ្មែរ​

រៀប​ចំ​ដោយ សមាគមប៊ិចកម្ពុជា

ឆ្នាំ២០១៣

សមាគម ប៊ិចកម្ពុជា (PEN Cambodia)​ សូមជម្រាប​ជូន​ដំណឹង​ដល់សិស្ស​ និស្សិត​នៃ​សាកល​វិទ្យា​ល័យ​​បញ្ញា​សាស្ត្រកម្ពុជាឱ្យ​បានជ្រាបថា សមាគមមានកម្មវិធីមួយឈ្មោះថា PEN Club បង្កើតឡើង​ដើម្បី​​ចូល​រួមលើក​កម្ពស់​វប្បធម៌នៃការសរសេរនៅកម្ពុជា។ កម្មវិធីនេះនឹង​មានការ​ប្រឡងប្រជែង​សរសេរ​ស្នា​ដៃ​​​​យក​រង្វាន់​ខ្នាតតូចប្រចាំឆ្នាំ២០១៣។

pssស្នាដៃដែល​ត្រូវចូលប្រឡងយករង្វាន់នេះ​​មាន៖​   រឿងខ្លី កំណាព្យ  និង  ទំនុក​ចម្រៀង ។ 

ក. លក្ខខណ្ឌនៃការចូលរួម

  • ១. ប្រធានបទសរសេរដោយសេរី
  • ២. ជាស្នាដៃដែលមាន​គំនិតច្នៃប្រឌិតផ្ទាល់ខ្លួន មិន​ចម្លង​ពីគេ
  • ៣. ​ជាស្នាដៃថ្មីដែលមិនធ្លាប់ជាប់ការប្រឡង ឬ ជាប់​រង្វាន់ពីមុន
  • ៤. ស្នាដៃមិនឱ្យ​លើសពី១០ទំព័រ (សរសេរជាភាសាខ្មែរ)​
  • ​​៥. បេក្ខជនអាចផ្ញើស្នាដៃបាន​លើសពី១រហូតដល់៥

ខ. បេក្ខជន

  • ត្រូវ​ជាសិស្ស និសិ្សត​ទាំងពីរភេទ ដែលសិក្សានៅ​សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។

គ. ចំណាត់ថ្នាក់រង្វាន់

  •          ១. លេខ១ ទទួលបាន ១០០ដុល្លារ
  •          ២. លេខ២ ទទួលបាន ៦០ដុល្លារ
  •          ៣. លេខ៣ ទទួលបាន ៤០ដុល្លារ

*** កាលបរិច្ឆេទឈប់ទទួលយកស្នាដៃ ​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៣  វេលាម៉ោង៥ល្ងាច។

សូមបេក្ខបុរស​ បេក្ខនារីផ្ញើស្នាដៃរបស់ខ្លួនមកកាន់

 លោក ហង្ស បូរិន្ទ  ប្រធានកម្មវិធី

សារអេឡិចត្រូនិច ៖ hang.borin@yahoo.com

ទូរសព្ទលេខ ៖ ០៧៧ ៦៧២៣០៧

សាកល​វិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s