ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៧ ខែ​សីហា « RFA » សិក្ខាសាលា​ជំនាញ​វិទ្យុ ផុតកំណត់ចុះ​ឈ្មោះ​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៣

សេចក្ដី​ជូន​ដំណឹង​អំពី​សិក្ខាសាលា​ជំនាញ​វិទ្យុ

ដោយ វិទ្យុ អាស៊ីសេរី

2013-08-07

rfa

វិទ្យុ​អាស៊ីសេរី សហការ​ជាមួយ​សាកលវិទ្យាល័យ​ខេមរៈ មាន​រៀបចំ​សិក្ខាសាលា​មួយ​ក្នុង​គោល​បំណង​ផ្ដល់​ឱកាស​ដល់​និស្សិត​សិក្សា​វិស័យ​សារព័ត៌មាន អោយ​បាន​ស្វែង​យល់ និង​ដក​ស្រង់​នូវ​បទពិសោធន៍​ផ្ទាល់​អំពី​ជំនាញ​វិទ្យុ។ សិក្ខាសាលា​នេះ​មាន​រយៈពេល ២​ថ្ងៃ​ពេញ គឺ​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៣ គឺ​ចាប់​ផ្ដើម​ពី​ម៉ោង ០៨:៣០​ព្រឹក ដល់​ម៉ោង ៥:៣០​ល្ងាច។

វគ្គ​សិក្សា​នេះ​នឹង​ណែនាំ​អោយ​និស្សិត​យល់​ដឹង​អំពី​ការវិវត្តន៍​នានា​នៃ​វិស័យ​សារព័ត៌មាន និង​តួនាទី​របស់​អ្នក​សារព័ត៌មាន​ក្នុង​យុគ​សម័យ​បច្ចុប្បន្ន។ វគ្គ​នេះ​ក៏​នឹង​ផ្ដល់​ជូន​និស្សិត​នូវ​ចំណេះ​ដឹង​ជា​មូលដ្ឋាន អំពី​របៀប​សរសេរ​សេចក្ដី​រាយការណ៍​ផ្សេងៗ​សម្រាប់​វិទ្យុ ស្រប​តាម​បទដ្ឋាន​អន្តរជាតិ មាន​ជា​អាទិ៍ របៀប​សរសេរ​ព័ត៌មាន​ខ្លី របៀប​សរសេរ​សេចក្ដី​រាយការណ៍​វែង រួម​មាន​ព័ត៌មាន​ស៊ី​ជម្រៅ បទ​វិភាគ រឿងរ៉ាវ​សង្គម របៀប​សរសេរ​ប្រវត្តិ​មនុស្ស ប្រវត្តិសាស្ត្រ និង​អត្ថបទ​អប់រំ​ណែនាំ​ជាដើម។

នៅ​ចុង​បញ្ចប់​នៃ​សិក្ខាសាលា សិក្ខាកាម​ទាំង​អស់​ក៏​នឹង​ត្រូវ​ផ្ដល់​ជូន​នូវ​វិញ្ញាបនបត្រ​បញ្ជាក់​ការ​សិក្សា​ដែល​ចុះ​ហត្ថលេខា​ដោយ​តំណាង​វិទ្យុ​អាស៊ីសេរី និង​សាកលវិទ្យាល័យ​ខេមរៈ។

ដើម្បី​ចុះ​ឈ្មោះ​សុំ​ចូល​រៀន សូម​ផ្ញើ​សារ​អេឡិចត្រូនិក (E-mail) ទៅ chanmalen99@gmail.com ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​ប្រវត្តិរូប​សង្ខេប​ផង ចាប់​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​នេះ រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៣។ អ្នក​ដែល​ត្រូវ​បាន​ទទួល​អោយ​ចូល​រៀន នឹង​បាន​ទទួល​ដំណឹង​វិញ​តាម​អ៊ីម៉ែល ឬ​តាម​ទូរស័ព្ទ។

ចំពោះ​ព័ត៌មាន​បន្ថែម​សូម​ទូរស័ព្ទ​​ទៅ​សាកលវិទ្យាល័យ​ខេមរៈ លេខ៖ ០១២ ៤៩៣ ៣៣៤, ០៩៧ ៧០៧ ១១១១

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s