អ្នកម្តាយ!

អ្នកម្តាយ!…

អ្នកម្តាយ! រាល់​ពេល​ដែល​ត្រឡប់​ពី​សិក្សា ឬ​បំពេញ​ការងារ​ ដោយ​ហត់​នឿយ និង​វេលា​រាត្រី​​កាន់តែ​ចូល​មក​ដល់​ កូន​តែ​ងសង្ឃឹមថា ពេល​កូន​ត្រឡប់​ដល់​ផ្ទះ កូន​បាន​ឱប​ក្រសោប​មាតា ហើយ​ផ្តិត​ផ្ទាល់នឹង​ផ្ទាល់​អ្នក​​ម្តាយ ហើយ​កូន​ជម្រាប​អ្នកម្តាយ​ថា កូន​ស្រឡាញ់​អ្នក​ម្តាយ។ រួច​ហើយ​យើង​ញញឹម​ចំពោះ​គ្នា​ដោយ​សេចក្តី​ស្រឡាញ់។

អ្នកម្តាយ! ពេល​ត្រឡប់​ពី​នឿយ​ហត់​ទាំង​ឡាយ​ កូន​សង្ឃឹមថា ពេល​កូន​ចូល​ផ្ទះវិញ​ កូន​បាន​ស្តាប់​ឮ​វាចា​នៃ​អ្នកម្តាយមក​កាន់​កូន​ថា៖ «កូន​ប្រុស​ម្តាយ​! ថ្ងៃនេះ កូន​ច្បាស់​ជា​ហត់​នឿយ​ហើយ ម្តាយ​បាន​ចម្អិត​អាហារ​ដែល​កូន​ចូល​ចិត្ត​សម្រាប់កូន! សូម​កូន​ទៅ​លាង​ដៃ និង​សម្អាត​ខ្លួន ប្រញាប់​ទទួល​ទាន​ ទាន់​នៅ​ក្តៅៗ!»។

អ្នកម្តាយ! ពេល​ដែល​កូន​ត្រូវ​អ្នក​ដទៃ​ខឹង និងមើល​​ងាយ… ពេល​កូន​អន់​ចិត្ត និង​អស់​សង្ឃឹម… កូន​ចង់​បាន​កម្លាំង​ចិត្ត​ពី​អ្នកម្តាយ ព្រម​ទាំង​ពាក្យ​លួង​លោម​ទន់​ភ្លន់​នៃ​អ្នកម្តាយ។ កូន​ត្រូវ​ការ​អ្នក​ម្តាយ ឱ្យ​អ្នក​ម្តាយអង្អែល​ស្មា​កូន អ្នក​ម្តាយ​អង្អែល​ខ្នង​កូន ហើយ​ឧទាន​យ៉ាង​ទន់​ភ្លន់​ថា «អ្នកម៉ែនៅ​ក្បែរ​កូន! អ្នក​ម៉ែល​យល់​ចិត្ត​កូន! អ្នក​ម៉ែ​ជឿ​ថា កូន​ម្តាយ​អាច​ប្រឹង​ប្រែងត​ទៀត»។

​អ្នកម្តាយ! ពេល​ដែល​អ្នករាល់​គ្នា​មើល​ចំពោះ​កូន​ជា​មនុស្ស​ក្នុង​ក្រសែ​ភ្នែក​ពេ​ប​ជ្រាយ! កូន​ចង់​ស្តាប់សម្តី​​​អ្នកម្តាយ។ អ្នក​ម្តាយ​នឹង​វាចា​មក​កាន់កូនថា «កូន​ម្តាយ! ម្តាយ​យល់​ពី​ស្ថាន​ភាព​កូន! ម្តាយ​យល់​​ចិត្ត​កូន​ណា​កូន​សម្លាញ់! សូម​កូន​កុំ​អន់​ចិត្ត និង​ខំប្រឹង​បន្ថែម​ទៀត​»។

អ្នក​ម្តាយ! ពេល​ដែល​កូន​មាន​ដំណឹង​ល្អក្នុងការ​សិក្សា និងការងារ កូន​ចង់​ជម្រាប​ដំណឹងនោះ​ ​ និងសម្តី​​មោទនភាព​នៃ​មិត្ត​ផងទាំង​ចំពោះកូន​ ដល់​អ្នកម្តាយ ហើយ​អ្នកម្តាយ​នឹង​តប​មកកូន​វិញថា «កូន​ម្តាយ​ពិត​ជា​អាច​ធ្វើ​បាន! កូន​ម្តាយ​ខំប្រឹង​ត​ទៀត! ម្តាយ​រីករាយ​នឹង​ឃើញ​កូន​ជោគជ័យ! ម្តាយ​រំភើប​ណាស់​ចំពោះ​ដំណឹង​នេះ! សូម​កូន​តម្កល់​ចិត្ត​ឱ្យ​រឹង​មាំ​បន្ត​ទៀតណា​កូន!»។

អ្នកម្តាយ!! …

តើ​នេះ​គ្រាន់តែ​ជា​សេចក្តី​ស្រមៃ​មែន​ទេ?…

21:19, Lundi, 20 Mai 2013

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s