វគ្គសិក្សា​លើ​មុខ​ជំនាញ​សារព័ត៌​មាន​វិទ្យុ (Radio​ Journalism​ Skill)​ at​ Radio ​FM102 ​ទទួល​ពាក្យ​សុំចូល​រៀន​ ចាប់ពីថ្ងៃទី២៥ ខែមេសា រហូតដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០១៣ វេលាម៉ោង ៥ល្ងាច

សេចក្តីជូនដំណឹង

logo

មណ្ឌលព័ត៌មានស្ត្រីកម្ពុជា ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

មិន​​រក​ប្រាក់​ចំណេញ និង ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ​ដើម្បី​​ឱ្យ​​មាន​

ការ​​ពណ៌នា​ជាវិជ្ជមានអំពីស្ថានភាពស្ត្រីនៅកម្ពុជា។

ដោយបានទទួលថវិកាមួយផ្នែកពីម្ចាស់ជំនួយ មណ្ឌលព័ត៌មានស្ត្រីកម្ពុជា
នឹង​បើកវគ្គសិក្សាលើមុខជំនាញសារព័ត៌មានវិទ្យុ (Radio Journalism Skill)
រយៈ​ពេលបីខែ ដែលផ្តោតជាសំខាន់លើទ្រឹស្តី និង ការអនុវត្តផ្ទាល់
នៅវិទ្យុស្រ្តីអេហ្វអឹម ១០២ និង តាមមុខវិជ្ជាដូចខាងក្រោម :

  • គោលការណ៍សារព័ត៌មានឯករាជ្យ

  • សារព័ត៌មានដែលផ្តោតលើបញ្ហាយេនឌ័រ

  • ព័ត៌មាន

  • បទយកការណ៍

  • កម្រងជីវិតបុគ្គល

  • បទសម្ភាស 

  • បទសម្ភាសខ្លី (មតិប្រជាពលរដ្ឋ)

  • ការថត កាត់ត និង ដំឡើងសំឡេង

លក្ខខណ្ឌចូលរៀន

១ ជានិសិ្សតបញ្ចប់ថ្នាក់បរិញ្ញាបត្រឬសញ្ញាបត្រដែលមានតម្លៃស្មើ

២ ត្រូវបង់ថ្លៃសិក្សា ១៥០ដុល្លារ សម្រាប់មួយវគ្គសិក្សា

ឱកាសការងារសិក្ខាកាមដែលរៀនពូកែ
នឹងត្រូវបានជ្រើសរើសឲ្យបម្រើការជាអ្នកស្ម័គ្រចិត្តនៅវិទ្យុស្ត្រី
អេហ្វអឹម ១០២ ។

អ្នកមានចំណាប់អារម្មណ៍
សូមទាក់ទងសុំពាក្យចូលរៀននៅមណ្ឌលព័ត៌មានស្ត្រីកម្ពុជា អាស័យដ្ឋាន ផ្ទះលេខ
៣០ ផ្លូវ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន  ឬ  ផ្ទះលេខ១៧ ផ្លូវ
៥៦៤សង្កាត់បឹងកក់ ១ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬតាមអ៊ីមែល jobs@wmc.org.kh

បេក្ខនារីត្រូវបានលើកទឹកចិត្តឲ្យដាក់ពាក្យ ។ អាហារូបករណ៍ ២កន្លែង​​នឹងត្រូវផ្តល់ជូនបេក្ខនារីក្រីក្រចំនួន ២ នាក់ ។
មានតែបេក្ខជនដែលជាប់សម្រង់ជ្រើសរើសប៉ុណ្ណោះដែលត្រូវទាក់ទងឲ្យចូលរៀនវគ្គសិក្សានេះ។
ទទួលពាក្យសុំចូលរៀន ចាប់ពីថ្ងៃទី ២៥ ខែមេសា រហូតដល់ថ្ងៃទី ២៧ ខែឧសភា
ឆ្នាំ ២០១៣ វេលាម៉ោង ៥ល្ងាច។

ព័ត៌មានបន្ថែមសូមទូរស័ព្ទមកលេខ  ០១២ ៦១០ ៥៥០ និង ០១១ ៩៩ ៧៧ ២៧ ។

សូមរួសរាន់ដាក់ពាក្យសុំចូលរៀនព្រោះកន្លែងមានកំណត់

ពាក្យសុំចុះឈ្មោះចូលរៀន  សូមចុចទីនេះ 
http://www.wmc.org.kh/article/244#.UYjUKTP-Edd

935212_587774121245654_1129792772_n

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s