នៅ​លើ​រទេះ

ព្រឹក​មួយ តាម​ចិញ្ចឹម​ថ្នល់​ក្បែរ​វត្ត​មួយ ខ្ញុំបាន​សួរ​ទៅ​កុមារ​ម្នាក់​នៅ​លើរទេះអេតចាយ​ថា៖ «អូន​បាន​ចូល​រៀន​ទេ?»។ គេ​ឆ្លើយ៖ «អត់​ផង​បង! ​ខ្ញុំ​ចង់​ទៅរៀនដែរ!»។

ខ្ញុំចេះតែ​​នឹក​ដល់​ភាសិត​បារាំង​មួយ​ថា៖ «ពាក្យ​ពិត​ស្ថិត​ក្នុង​មាត់​ក្មេងៗ!» «La vérité sort de la bouche des enfants»។

តែ​ខ្ញុំ​មិនដឹងថា ពាក្យ​សម្តី​ដែល​ចេញ​ពី​មាត់​ក្មេងនៅ​លើ​រទេះទាំង​នេះ ​ជា​ពាក្យ​ពិត​កម្រិត​ណា​នោះទេ! ខ្ញុំ​សង្កេត​ឃើញ​ស្នាម​ញញឹម​របស់​ពួកគេ ​​បង្ហាញ​ពី​អារម្មណ៍​ផ្សេងៗ​គ្នា លែង​អី​នឹង​មាន​កុមារ​ខ្លះ​ពេញ​ចិត្ត​នឹង​ស្ថានភាព​ជី​វិត​របស់​ពួកគេនោះ​? ជា​ការ​ពិត​ហើយ ស្នាម​ញញឹម​របស់​ពួកគេ​ម្នាក់​ៗ​ប្រាកដ​ជា​ផ្សេងៗ​គ្នា ប្រសិន​​បើ​ជា​យើង​ប្រៀប​ធៀប​នឹង​កុមារ​ដទៃដែល​បាន​ទៅ​សាលារៀន មាន​ចំណីអាហារ និង​ស្លៀក​ពាក់​សមរម្យ​។

 

ជា​មួយ​នឹង​ម៉ាស៊ីន​ថត​តូចដ៏​​មួយ ខ្ញុំ ហេង ឧត្តម សូម​នាំយក​រូប​ភាព​មួយ​ចំនួន ​ដែល​ខ្ញុំ​ផ្តិត​យក​នៅ​កន្លែង​ផ្សេងៗ​គ្នា​ក្នុង​ក្រុង​ភ្នំពេញមក​ជូន​មិត្ត​អ្នក​អាន​មើល​កម្សាន្ត។

ទំព័រ ផ្តើម​ពី​ខ្ញុំ ផ្សាយ​ក្នុង«ទស្សនាវដ្តីខ្ញុំ» ឆ្នាំទី២ លេខ៦ ខែមេសា ឆ្នាំ២០១២, ទំព័រ១៨-១៩

2 réflexions sur “នៅ​លើ​រទេះ

  1. ដូច​ខ្ញុំ​បា​នសរសេរ​«ខ្ញុំ​សង្កេត​ឃើញ​ស្នាម​ញញឹម​របស់​ពួកគេ ​​បង្ហាញ​ពី​អារម្មណ៍​ផ្សេងៗ​គ្នា លែង​អី​នឹង​មាន​កុមារ​ខ្លះ​ពេញ​ចិត្ត​នឹង​ស្ថានភាព​ជី​វិត​របស់​ពួកគេនោះ​?» តែ​ក៏​មាន​ផ្ទួយ​ពីនេះដែរ!

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s