ពូ​ប្រឹងទីប្រឹក្សា

 

Prepared by Oudom, 7:45pm, July 15,2011

នៅ​សុក្រ​ដាច់​ស្រឡាល តែ​មាន​ផ្លូវ​លំ​ទៅ​ដល់។ អ្នក​ភូមិ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លំ​នោះជា​ប្រក្រតី។ ថ្ងៃ​មួយ​មាន​ដុំ​ថ្ម​មួយ​យ៉ាង​ធំ​មក​បាំង​កណ្តាល​ផ្លូវធ្វើ​ឲ្យ​ស្ទះ​ដំណើរ​ចរាចរណ៍។

អ្នក​ធ្វើ​ដំណើរ​ម្នាក់ទី​មួយ មក​ដល់​ក៏​ចេះ​តែ​ជេរថា៖

«អាណា​គេ​យក​ថ្ម​មក​បាំ​ង​ផ្លូវ​ ពិបាក​ធ្វើ​ដំណើរ មនុស្ស​ចង្រៃ​នេះ​​ចំ​ជា​យ៉ាប​រក​លេខ​ដាក់​គ្មាន​ទេ ចង្រៃ​នេះ​ចង្រៃ…» បន្ទាប់​ពីជេរ​ ហត់ អស់ចិត្ត​ហើយ ក៏​ដើរ​វាង​ហួស​ទៅ​។

អ្នក​ធ្វើ​ដំណើរ​ម្នាក់ទី​ពីរ​ មក​ដល់​ទៀតក៏ថា៖

«រឿង​នេះ​ជា​រឿង​របស់​មេភូមិ មេឃុំ​ទេ មិន​ពាក់​ពន្ធ​នឹង​ខ្លួន​ឡើយ! រឿង​មេភូមិ​ទុក​ឲ្យ​មេភូមិ​ធ្វើ​ទៅ!»

ពូ​ប្រឹងជា​អ្នក​មក​ដល់​ទី​បី។ គាត់​ឃើញ​ដុំ​ថ្ម​ដូច្នេះ ក៏​គិតថា បើ​ទុក​ត​ទៀត​អ្នក​ភូមិ​គាត់​ធ្វើ​ដំណើរ​ច្បាស់​ជា​លំបាក​មិន​ខាន។ គាត់​មិន​សូវ​មាន​កម្លាំង​ខ្លាំង​ខ្លា​ទេ តែ​គាត់​មាន​ចប​មួយ​នៅ​នឹង​ដៃ។ ពូ​ប្រឹងខំ​ប្រឹង​ជីក​បន្តិច​​ម្តងៗ​​ជា​គំហក់​មួយ​ធំ​ជិត​ក្បែរ​ថ្មនោះ​ ហើយ​គាត់​​យក​ឈើ​មក​ធ្វើ​ឃ្នាស់​ងាយ​ ដោល​រុញ​ថ្ម​បន្តិច​ម្តងៗ​ រហូត​របើក​ថ្ម​ចូល​ក្នុង​គំហក់​ដែល​គាត់​ជីក។ ស្រាប់​តែ គាត់​ឃើញ​មាស​ពេជ្រ​ជា​ច្រើន​នៅ​កប់​ក្រោម​ថ្ម ព្រម​ទាំង​មាន​គ្រឿង​ឥស្សរយស​ជា​មហា​មន្ត្រី។ ពេល​នេះ ព្រះ​រាជា​ចេញ​មក​អបអរ​ពូ​ប្រឹង​ហើយ​​មាន​ព្រះ​បន្តូល​ថា «យើង​កំពុង​ស្វែង​រក​មេ​ដឹង​នាំ! យើង​សូម​លើ​អ្នក​ជា​ទីប្រឹក្សា​ហ្លួង»។ ចាប់​ពី​ពេល​នោះ​មក ពូ​ប្រឹងក៏​ក្លាយ​ជា​មហាសេដ្ឋី​ និង​មាន​ងារ​ជា​រាជហ្លួង​​មន្ត្រី៕

លំនាំ​រឿង ពូទ្រំ​មេកន្ទ្រាញ និទាន​ដោយ លោកស្រី​កែវ ចន្ទបូណ៌

រៀប​រៀង​ដោយ​ ហេង ឧត្តម

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s