ទឹក​ហូរ

by Uttama

សមុទ្រ​ ដង​អរ ​ហូរ​ពី​លើ                            ទន្លេ ​ព្រែក ​រើរាង​ធំ​ពោះ

លិច​សំណាបស្រូវ​ស្រែ​ពង្រស់                 កសិករ​ដាច់​ពោះ​ព្រោះ​អស់​ស្រែ។

ទឹក​ហូរ​ពី​លើ​នាំ​ទឹក​ជន់                              ដល់​ក្រោម​ទុក្ខ​ធ្ងន់​ជន់​រាស្រ្ត​ខ្មែរ

ទីទាប​ទីទួល​លិច​ហូរ​ហែរ                        ទឹក​លិច​ដី​ស្រែ​ខ្មែរ​អស់​ស្រូវ។

ទឹក​ហូរ​ពី​លើ​ចាំ​មិន​ភ្លេច                            ទឹក​ជន់​លង់​លិច​លុះ​ឥឡូវ

សេដ្ឋកិច្ច​សង្គម​ជាតិ​ដាច់​ផ្លូវ                     កូន​ព្រាត់​ម៉ែ​ឪ​ព្រាត់​គ្រួសារ។

ទឹក​ហូរ​ពី​លើ​ខ្មែរ​ចាំ​ច្បាស់                       ស្លាក់​ស្នាម​ប្រវត្តិសាស្រ្ត​ជា​តម្រា

មេរៀន​កត់​ទុក​ជា​ឯកសារ                        ជន​ជាតិ​ខេមរា​រង​ទឹក​ជន់។

ពពក​មេឃ​ខ្មៅ​ភ្លៀង​គ្រប់​គ្រា                   ឱ្យ​​ខ្មែរ​រងា​រង​ទារុណ

ថ្ងៃ​ណា​ខ្មែរ​រួច​ផុត​ទុ​ក្ខ​​ធ្ងន់                        ពាង​ ក្អម​បែរ​បន់​សូម​សុខា៕