កិច្ចសន្យាស្នេហ៍

១ កិច្ចសន្យាស្នេហ៍បងថែរក្សា

រងចាំជីវ៉ាបោះត្រាមេត្រី

ក្រដាសបួនជ្រុងដែលមានករណី

ចុះកិច្ចបេតីយើងពីរអង្គា។

២ កិច្ចសន្យាស្នេហ៍បងសូមសច្ចា

បងស្មោះស្មេហារក្សាពុំងា

ទទួលលក្ខខណ្ឌដែលម្ចាស់ទយា

រ៉ាយរ៉ាប់ដាក់ជាលក្ខខណ្ឌស្នេហា។

៣ កិច្ចសន្យានេះចេញពីអាជ្ញាធរ

ស្នេហ៍ខ្ញុំហាក់ឈរបានសម្រេចការ

ព្រមព្រៀងចាប់ចិត្តកម្រិតស្នេហា

បេះដូងរៀមរ៉ាស្ម័គ្រសន្យាហើយ។

៤ ពាក្យពេចន៍រ៉ាយរ៉ាប់ប្រាប់ស្រស់កន្និដ្ឋា

មេដៃវៃត្រាពីស្រស់ត្រាណត្រើយ

លើឈ្មោះជីវាបញ្ជាក់ចម្លើយ

បោះឲ្យ​បងស្បើយចម្លើយអូនព្រម។

ថ្ងៃ ១៥ ខែ ៦ ឆ្នាំ២០១១
ម៉ោង ១០ ០០ ដល់១០ ៣០
និពន្ធដោយ នីតិជនស្នេហ៍

by Channlin Til

5 réflexions sur “កិច្ចសន្យាស្នេហ៍

  1. សត្វ​ក្ងោក​ប្អូន​ចង់​ដឹង​បង​បាន​ដាក់​រួច​ហើយ ។ សូម​ចូល​មើល​ក្នុង​ចំណាត់​ក្រុម «រៀន​ពី​សត្វស្លាប» ប្រសិនជា​ចង់​ដឹង​អ្វី​ក្រៅ​ពី​អត្ថបទ​បង​ចុះ​នោះ សូម​សរសេរ​មក​បង​ចុះ ។

  2. ម៉េច​ចាន់លីន ទីល គាត់មិន​បង្កើត​ប្លក​មួយទៀតទៅ? ព្រោះគាត់​ពូកែសរសេរដែរតើ!

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s