«រាត្រីលាស្នេហ៍»

យប់ប្លែកចិន្តា គួរថ្មើរហ្នឹងណា គេងលង់លក់ប្រាណ

តែបែរមិនសម ធ្មិតភ្នែកមិនបាន វង់ភក្រ្តកល្យាណ

ចាក់ជាប់ដួងចិត្ត។

បងក៏ដឹងដែរ លង់លក់ឈ្លក់ស្នេហ៍ សាវតាជីវិត

កត់ឈ្មោះនួនល្អង ប្រុសបងរែងគិត ជាតិជាប្រណីត

រីតស្នេហ៍អូនក្រៃ។

បងចាំថ្ងៃមួយ ជាពន្លកត្រួយ សារភាពប្រាប់ថ្លៃ

ជាពាក្យដំបូង ពាក្យពេចន៍មានន័យ ចំពោះរូបស្រី

ថាបងស្នេហា។

បងចាំមិនភ្លេច ចាំលុះថ្ងៃលិច ចាំជួបចរចា

ចាំចម្លើយអូន ថាស្ងួនជីវ៉ា ព្រមស្មគ្រស្នេហា

លើរូបបងដែរ។

វេលាកន្លង ទុកឲ្យរូបង ចាកឆ្ងាយចិត្តស្នេហ៍

គិតអូនម្នាក់ឯង ចំបែងគ្មានល្ហែ ទុក្ខព្រួយព្រោះតែ

ស្រឡាញ់ម្នាក់ឯង។

អូនមិនស្មគ្រសោះ ឲ្យបងក្រៀមក្រោះ ទ្រូងបងចំបែង

ស្រឡាញ់អូនមួយ នាងមានអ្នកផ្សេង ឲ្យបងត្រាំត្រែង

សមុទ្រស្នេហា។

សម្រេចចិត្តឈប់ ស្នេហ៍ដែលងល់ងប់ ចំពោះជីវ៉ា

វ័យកាន់តែគ្រប់ កសាងគ្រួសារ បងលារៀបការ

ទ្រនំស្នេហ៍ថ្មី។

បងស្គាល់រសជាតិ បេះដូងចង្រៀត របស់រូបស្រី

បងទេដែលល្ងង់ ឈ្លក់លង់ភក្តី ប៉ះលើពិសី

ដែលគ្មានស្នេហា។

លះបង់ភក្តី សាងគ្រួសារថ្មី រួបរួមជីវ៉ា

សាងគ្រួសារស្មោះ លុះអស់សង្ខា បងភ្មេចនេត្រា

សាវតាបងលា។

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s