«រឿងខ្លី ដាន​ក្រហម»

​          បន្ទាប់​ពី​អាន​ចប់​ពីរលើ ខ្ញុំ​នៅ​តែ​នឹក​ស្តាយ ដែល​មិន​អាច​យល់​ឲ្យ​បាន​ស៊ីជម្រៅ​នៃ​អត្តន័យ​រឿង។ ថ្ងៃនេះ មាន​ពេល​ទំនេរ ក៏​យក​រឿង​នេះ​មក​អា​ន​ជា​ថ្មី​ម្តង​ទៀត.. សាច់​រឿង និង​គំនិត​​នៅ​តែ​ថ្មីចំពោះ​ខ្ញុំ…

ខ្ញុំ​បាន​ណែ​នាំ​មិត្ត​ម្នាក់​ឲ្យ​អាន គេថា រឿង​ខ្លី មាន​ន័យ អ្នក​និពន្ធប្រើ​ពាក្យ​សាមញ្ញ តែ​បង្កប់​ដោយ​ទស្សនវិជ្ជា..

«ដាន ក្រហម»

សេចក្តី​សង្កេត

«ដាន​ក្រហម» ជា​ប្រលោមលោក​ខ្នាតខ្លីស្តី​ពីបទ​សម្ភាស​ន៍​រវាង​អ្នក​សារពត៌មាន និង​អតីត​យុទ្ធ​ជន​ម្នាក់​ឈ្មោះ ម៉ៅ ដែល​បា​នប្រយុទ្ធ​តស៊ូ​ក្នុង​ជួរ​ខ្មែរ​ក្រហម​។  បុរស​ពិការ​ពណ៌នា​ពី​ជីវិត​ខ្លួន​ តាំង​ពី​ដើម​រហូត​ដល់​បច្ចុប្បន្ន​កាល គឺ​ជា​ជីវិត​សោក​សៅ​ ក្រី​ក្រ​តោក​យ៉ាក ជា​មួយ​កូន​ពី​រនាក់ ក្នុង​ជីវភាព​លំបាក​លំបិន ខ្វះ​មុខ​ខ្វះ​ក្រោយ ក្រោយ​សង្រ្គាម​នៅ​បប៉ៃ​លិន។ ទាំងនេះ បាន​សេចក្តី​ថា ជីវិត​ជន​ពិការ​រូប​នេះ កំពុង​ក្រៀម​ក្រំ លំបាក ភិត​ភ័យ​ជា​អចិន្ត្រៃ​យ៍ ទាំងនៅ​ពេល​សង្គ្រាម និង​នៅ​ពេល​សន្តិភាព។ នេះ​ជា​តំណាង​ជីវិត​ខ្លោច​ផ្សា នៃ​​យុទ្ធជន​ពិការ​ទូទៅ នៅ​រាល់​ក្រោយ​សង្គ្រាម​រលត់​ផុត​ទៅ។

អ្ន​កនិពន្ធ​ពណ៌នា​ ដោយ​ឃ្លា​ប្រយោគ​ខ្លីៗ​រស់​រវើក ស្រួល​យល់ ស្រួល​ចាប់​សេចក្តី។

តើ​យុទ្ធ​ជន​ពិការ​ទាំង​ខាង​ជួរ​ខ្មែរ​ក្រហម និង​ខា​ង​ជួរ​យោធា​គ្រប់​បក្ស​នយោបាយ មា​ន​វាសនា​បែប​ណា នាពេលបច្ចុប្បន្ន?

នេះ​ជា​បញ្ហា​សង្គម​មួយ​ផ្នែក ដែល​កវី អ្ន​ក​និពន្ធ​គួរ​យក​មក​ពណ៌នា​ជាប​ន្ត​បន្ទាប់​ទៅ​ទៀត​ ទុកជា​សក្ខី​ភាព​សម្រាប់​ខ្មែរ ជំនាន់​ក្រោយ​ឱ្យ​បាន​ដឹង​ផង៕

បណ្ឌិត​ ឃីង-ហុកឌី

—*—

អារម្ភកថា

អតីត​ទាហានខ្មែរ​គ្រប់​ភាគី ដែល​បាន​បូជា​ខ្លួន​ក្នុង​សង្គ្រាម​ អ្នក​ខ្លះ​នៅ​បង្ហូរ​ទឹកភ្នែក នៅរម្លឹក​ប្រាប់​កូន​ចៅ​ និង​អ្នក​ជំនាន់​ក្រោយ ពីវីរភាព​របស់​ខ្លួន។ អ្នក​ទាំង​នោះ នៅ​សោកស្តាយ​ស្លាក​ស្នាម​ដាម​ជាប់​ខ្លួន​នៅ​ឡើយ។

បង​ម៉ៅ តួ​អង្គ​ក្នុង​រឿង​ គឺ​ជា​ខ្មែរ​ម្នាក់ ត្រូវ​លាប​ពណ៌​ដោយ​មនោគម​វិជ្ជា​នយោបាយ ចុង​ក្រោយ សល់​តែ​អនុស្សាវរីយ៍​ដ៏​ជូរ​ចត់ ព្រោះ​របប​សង្គម របប​នយោបាយ និង​អ្នក​នយោបាយ​ ដែល​មិន​ទទួល​ខុស​ត្រូវ ចំពោះ​វាសនា​អនាគត​ប្រជាជន​ខ្លួន។

រឿង​«ដាន​ក្រហម» ខ្ញុំ​​ប្រឌិត​ជូន​អ្នក​អាន ទុកជា​ការ​កម្សាន្ត​ និងពិចារណា ដើម្បី​រួម​គ្នា​កាត់បន្ថយ​​ទុរគត​នៅ​កម្ពុជា។

អ្នកនិពន្ធ

«ក្របក្រោយ របស់ រឿង ដាន ក្រហម»

ចំណាប់​អារម្មណ៍

រឿង​ «​ដាន​ក្រហម»

ថ្វី​បើ​ «​ដាន​ក្រហម​» ​ជា​ប្រលោម​លោក​ខ្នាត​ខ្លី ​ដែល​មាន​កម្រាស់​មិន​ដល់​ទៅ​១០០​ទំព័រ​ផង​នោះ តែ​ខ្ញុំ​គិត​ថា​ វា​មិន​ងាយ​ស្រួល​​ក្នុង​ការ​អាន​ឲ្យ​ឆាប់​ចប់ ​ដូច​ប្រលោម​លោក​ស្នេហា​មួយ​ចំនួន​នោះទេ។ «​ដាន​ក្រហម​»​ ធ្វើ​ឲ្យ​ខ្ញុំ​​ប្រើ​រយៈ​ពេល​​យូរ​ដើម្បី​​បញ្ចប់​វា ព្រោះ​ពាក្យ​ពេចន៍​មួយ​ឃ្លា​ៗ​ធ្វើ​ឲ្យ​ខ្ញុំ​គិត​។ ខ្ញុំ​មិន​អាច​អាន​វា​ដោយ​មិន​គិត​នោះទេ ព្រោះ​អ្នក​និពន្ធ​បាន​ប្រើ​ទស្សនៈ​វិជ្ជា​ខ្ពស់​ ដែល​អ្នក​អាន​សាមញ្ញ​ដូច​ខ្ញុំ​ ​ត្រូវ​គិត​ហើយ​គិត​ទៀត វិភាគ​​ហើយ​វិភាគ​ទៀត​ ទើប​អាច​ដឹង​ថា អ្នក​និពន្ធ​ចង់​ប្រាប់​ពី​អ្វី។

រឿង​នេះ​ខ្ញុំ​អាន​​បី​ចប់​ហើយ។ អាន​លើក​ទី​១​ ខ្ញុំ​ក្តោប​គំនិត​អ្នក​និពន្ធ​មិន​បាន​សោះ។ អាន​លើក​ទី​២​ អ្វី​មួយ​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល។ ​ដោយ​សារ​មន្ទិល​នៅ​ក្នុង​ការ​អាន​លើក​ទី​​២ ទើប​​ទាម​ទារ​​​ឲ្យ​ខ្ញុំ​អាន​ជា​លើក​ទី​៣​យ៉ាង​ជក់​ចិត្ត​។ នេះ​​ជា​ស្នាដៃ​លើក​​ទី​ពីរ​ហើយ​ បន្ទាប់​ពី​រឿង​ «​ស្តាយ​» ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ជក់​ចិត្ត​តាម​រយៈ​ការ​អាន​ច្រើន​លើក​ច្រើន​សា​។

ខ្ញុំ​ទើប​តែ​ជួប​​អត្តសញ្ញាណ​​​បែប​នេះ​​របស់​អ្នក​និពន្ធ​ខ្មែរ​ ដែល​ទាម​ទារ​ឲ្យ​អ្នក​អាន​ អាន​ឲ្យ​បាន​ច្រើន​ទើប​ក្តោប​ន័យ​បាន​ច្បាស់ ដែល​ពី​មុន​ខ្ញុំ​ធ្លាប់​តែ​ជួប​ក្នុង​​​រឿង​បរទេស ​ដូច​ជា​រឿង «​ព្រះ​អង្គ​ម្ចាស់​តូច» និង​ រឿង​ «​សត្វ​កំរៅ​អង្គ​»​ ជា​ដើម។ ទោះ​យ៉ាង​ណា​ នេះ​គ្រាន់​តែជា​ទស្សនៈ​របស់​ខ្ញុំ​ប៉ុណ្ណោះ អាច​មក​ពី​ ចំណេះ​ដឹងខ្ញុំ​នៅ​មាន​កម្រិត​​ក៏​ថា​បាន។

«​ដាន​ក្រហម​» មិន​មែន​គ្រាន់​តែ​ជា​ស្លាក​ស្នាម​​របស់​របប​ខ្មែរ​ក្រហម​ តែ​មាន​អ្វី​ផ្សេង​ទៀត​ដែល​ជ្រៅ​ជាង​នោះ​​។ ថ្វី​បើ «​ដាន​ក្រហម​»​ គ្រាន់​តែ​ជា​បទ​សន្ទនា​របស់​មនុស្ស​ពីរនាក់​ តែអ្វី​​ដែលជា​ការ​ពិត​​​នៅ​ក្នុង​«​ដាន​ក្រ​ហម​» ​ពិត​ជា​ពិបាក​រក​​នៅ​ក្នុង​ប្រលោម​លោក​​ដទៃ​ទៀតណាស់​៕

អ្នកនិពន្ធ​វ័យ​ក្មេង (អ្នកនិពន្ធ​អាថ៌កំបាំង ឬ អាចម៌ផ្កាយ ឬក៏ ផ្កាយ​Novel )

*-*-*-*-*

ចំណាប់​អារម្មណ៍របស់​អ្នក​អាន​ម្នាក់

លំ​នាំ​នៃ​ផ្ទៃ​សាច់​រឿង ​បាន​បង្ហាញ​ឆ្លុះ​បញ្ចាំង​ពី​​សំណល់​ជីវិតក្រី​ក្រ​លំបា​ក​តោក​យ៉ាក ​ដែ​ល​បាន​​បន្សល់​ក្រោយ​ពី​ពេល​បញ្ចប់​សង្គ្រាម។ «ដាន​ក្រហម» បាន​បង្ហូរការ​សន្ទនា​ ​​ជា​ប្រលោម​​លោក​ខ្នាត​ខ្លី ដែល​ផុស​ចេញ​ពី​ទឹក​ចិត្ត​ដ៏​ពុះ​កញ្រ្ចោល​ បង្កប់​ដោយ​​កំហាប់​អារម្មណ៍​យ៉ាង​ខ្ពស់ ក្នុង​មនោ​សញ្ចេតនា​ ដែល​គាស់​កកាយ​រំលឹក​ពី​ភាព​ឈឺ​ចាប់​ទាំងឡាយរបស់​ទុគ៌​គ​ជន ពិសេស​យុទ្ធ​ជន​ពិការ​ ដើម្បីទុក​ជា​ការ​ត្រិះ​រិះ​ពិចារណា​។

ខ្ញុំ​​មាន​ពេល​គិត​ច្រើន​ជា​ង​មុន នៅពេលដែល​​ខ្ញុំ​​អានចប់​ជា​​លើកទីពីរ។ ពេលដែល​​ខ្ញុំ​អាន​រឿង​​«ដាន​ក្រហម» នេះ អារម្មណ៍​របស់​ខ្ញុំ​ បាន​គិតទៅ​​ដល់ រឿង«នឹក​ខ្មាស​មនសិការ» ដែល​ជា​ស្នាដៃ​ជាប់​ជ័យ​លាភី​លេខ​១ របស់​​សមាគម​អក្សរសិល្ប៍​នូ​ហាច​ លើក​ទី​មួយ។

ក្នុង​រឿង​​«ដាន​ក្រហម» តួអង្គ​បុរស​អ្នក​យក​ពត៌មាន​ ជួប​សម្ភាស​នឹង​យុទ្ធ​ជន​ពិការម្នាក់​ ដោយសារ​ភ្លើង​សង្រ្គាម។ យុទ្ធ​ជន​ពិការ​ម៉ៅ មិន​ត្រឹម​តែ​ពិការ​កាយ​សម្បទា​ជើង និង​ភ្នែក​ម្ខាង​ប៉ុណ្ណោះទេ ពេលនេះ​គាត់​បាន​ពិការ​ទាំង​ដួ​ង​ចិត្ត​ថែម​ទៀត។ គាត់​គ្មាន​ទី​ពឹង សូម្បី​តែ​ខ្លួន​ឯង។​​ គាត់​មិន​មាន​ជំនឿ​ក្នុង​ការ​ស្វែងរក​អនាគត​ឲ្យ​កូន​ទាំង​ពីរ។ អតីត​ទាហាន​កម្សត់​រូបនេះ បាន​ធ្លាក់​ក្នុង​ភាព​អស់​សង្ឃឹមនៃ​ជីវិត គាត់​បាន​បាត់​បង់​អ្វីៗ​ទាំង​អស់​ សូម្បី​តែ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​…​ ភរិយា​ជា​ទីគោរព​ស្រឡាញ់​ បាន​ស្លាប់​ចោល​ដោយ​សារ​ជំងឺ​។ ក្នុង​នាមជា​​អតីត​ទាហាន​ខ្មែរ​ក្រហម​ ម៉ៅ​សោក​ស្តាយ​ ដែល​គាត់​មិន​ព្រម​តាម​ប្រពន្ធ​របស់​គាត់ចុះ​ចូល​នឹង​រដ្ឋា​ភិបាល។ សុខ​​ចិត្ត​ឲ្យ​ទ្រូង​ទៅ​ឱប​ដែក លី​ដែក​លក់​ជីវិត ផលិត​គ្រាប់​រំសេវ ចេញ​ច្បាំង​នៅ​សមរភូមិ​មុខ​ គាត់​មិន​បាន​ផ្តល់​សេចក្តី​ស្រឡាញ់​ចំពោះ​ប្រពន្ធ​កម្សត់​… ពេលនេះ គាត់​សោក​ស្តាយ… បើ​អាច​​ធ្វើ​បាន គាត់​ចង់​ហៅ​អតីតកាល​ឲ្យត្រឡប់​មក​វិញ​ ដើម្បីរៀប​ចំ​គ្រួសារ​ជា​ថ្មី ហើយ​​គាត់​នឹង​ធ្វើ​អ្វី​ៗទាំង​អស់​ដើម្បីនាង ឲ្យ​សម​នឹង​សេចក្តី​ស្រឡាញ់ ដែល​​នាងមាន​ចំពោះ​គាត់។

«ដាន​ក្រហម» គឺ​ជា​ដាន ​ដែល​​បន្សល់​ពី​មនោ​គម​វិជ្ជា​នយោ​បាយ​ក្រហម។ ដាន​សង្គ្រាម បន្សល់​នូវ​បញ្ហា​យុទ្ធ​ជន​ពិការ កុមារ​កំព្រា ជា​បញ្ហា​សង្គម​ ដែល​អ្នក​ដឹក​នាំ​គ្រប់​បក្ស​នយោបាយ​ គួរ​យកចិត្ត​ទុកដាក់។

ហ. ឧត្ដម

2 réflexions sur “«រឿងខ្លី ដាន​ក្រហម»

  1. មាន​ដាក់​លក់​នៅ​សៀម​រាប​នៅ​ន៎? ​កាល​ពី​មុន ​ទៅ​សួរ គេ​ថា​​អត់​ទាន់​មាន​😦

  2. អត់​ទាន់​ដឹង។ បែប​មិន​ទាន់​មាន​អ្នក​ចែក​ចាយ​ទៅ​ដល់ទេដឹង។
    ចាំ​មក​ភ្នំពេញ រក​មួយ​ចុះណា។ ឬ​អាច​សុំគាត់​អាន​តែ ម្តង​ក៏​ល្អដែរ។
    ដឺង​ថ្ងៃ​សិក្ខាសាលា​នូ ហាច​នៅ?

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s