«អ្នកតាស៊ីឡាក»

Publié mai 22, 2011 par HENG Oudom

អ្នកតាស៊ីឡាក

                នែ! សម្លាញ់ គ្នាសូមប្រាប់
កុំអាលប្រញាប់ តាមចិត្តចង់
ច្រណែននឹងក្អែក ក្លាយជាហង្ស
ធ្វើគ ធ្វើថ្លង់ ទើបហៅឆ្លាត ។

នរណាក៏ចង់ ដូចឯងដែរ
ចង់ផ្លាស់ចង់ប្រែ តែខ្លាចខាត
អ្នកតាស៊ីឡាក កុំសង្វាត
កំពឹសម្ជូរក្តាត ក៏យក្សស៊ី ។

អ្នកមានគេសែន ជ្រូក ទា មាន់
អ្នកក្រវិញបន់ ចេកមួយពីរ
យកជ្រូកស្តាយមាន់ គិតមមី
ចេកមាន់ក៏ស៊ី ជ្រូកក៏សោយ ។

ឈោងយកសំណែន អត់ទេថា
កុំភ័យចាំតា សន្យាឲ្យ
លាភ យស មានតិច គេចទៅក្រោយ
បិទភ្នែកបណ្តោយ ទៅតាមកម្ម៕

By: PROEUNG Pranit

Publicités

3 commentaires sur “«អ្នកតាស៊ីឡាក»

  • គាត់​ពូកែ​តែង​ អាន​ធម្មតា​​បែប​បទ​ហាក់​ដូច​ជា​កំប្លែង តែ​បង្កប់​អត្ថន័យ​ជ្រៅ

  • ជ្រៅ​ពេក​អត់​យល់​ហ្មង​! ហេហេហេ
    ដោយ​រាប់​អាន​ពី​ហង្ស​

  • Laisser un commentaire

    Choisissez une méthode de connexion pour poster votre commentaire:

    Logo WordPress.com

    Vous commentez à l'aide de votre compte WordPress.com. Déconnexion /  Changer )

    Photo Google+

    Vous commentez à l'aide de votre compte Google+. Déconnexion /  Changer )

    Image Twitter

    Vous commentez à l'aide de votre compte Twitter. Déconnexion /  Changer )

    Photo Facebook

    Vous commentez à l'aide de votre compte Facebook. Déconnexion /  Changer )

    w

    Connexion à %s

    %d blogueurs aiment cette page :