«អ្នកតាព្រំដែន»

អ្នកតាព្រំដែន

 by Tararith
១     រស់ក្នុងដីខ្មែរថែជាយដែន
       ទទួលសំណែនជាតិដ៏ទៃ
       ព្រោះតែព្រាត់បាត់កូនប្រុសស្រី
       ធ្លាប់ថ្វាយចំណីឆ្ងាញ់គួរគាប់។
២    ខ្ញុំជាអ្នកតារក្សាថែ
       ទឹកដីដែនខ្មែរឲ្យជួបភ័ព្វ
       តែកូនចៅខ្លះបោះបង់ទ្រព្យ
        រត់ចោលដីធ្លាប់ជួបសប្បាយ។
៣   កាលមុនម្ហូបខ្មែរសំដីខ្មែរ
       ឥឡូវនេះបែប្រែអន្តរាយ
       ខ្ញុំជាអ្នកតាសែនខ្វល់ខ្វាយ
       ឃើញចោរជិតឆ្ងាយថ្វាយសែនឲ្យ។
៤    ខ្មែរអើយអត់ទោសឲ្យខ្ញុំផង
        សុំហែករបងយកអំណោយ
        ព្រោះខ្ញុំចង់រស់ទៅថ្ងៃក្រោយ
         កុំឲ្យជួបក្រតទៅទៀត៕

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s