«បើ​គេ…»

បើ​គេ…

បូរាណ​ប្រដៅ             បើ​គេ​ក្រញូវ               យើង​ត្រូវ​ញញឹម

តាំងចិត្ត​ឱ្យស្ងប់           កុំ​អស់​សង្ឃឹម             ទឹកមុខ​ញញឹម

គឺ​ជា​អាវុធ។

បើគេមើល​ងាយ                   យើង​ត្រូវ​រីករាយ                   ដូច​បាន​ឱសថ

ព្យាបាល​ចិត្ត​យើង       ឱ្យ​ខំ​ប្រយុទ្ធ               ដល់​ទី​បំផុត

ឈ្នះ​ចិត្ត​គេ​វិញ។

បើគេរិះគតន់             កុំអាល​អាក់​អន់          ឃ្នេរឃ្នាន់​ទោម្នេញ

គឺ​គេ​ជួយ​យើង​            ឱ្យ​បា​ន​ល្អ​វិញ             ឱ្យ​យើង​ងាក​ចេញ

ពី​ផ្លូវ​ឆ្គាំ​ឆ្គង។

បើគេសរសើរ             កុំ​អាល​ហោះហើរ        ដើរ​ផង​ហួច​ផង

កុំ​ជោរ​ភ្លេច​ខ្លួន            ភ្លេច​ប្អូន​ភ្លេច​បង         ​ក្រែង​ធ្លាក់​ក្នុង​ស៊ង

ជំងឺ​មោទនៈ…៕

២៥ តុលា ១៩៩៦

កវីម្ចាស់​ស្ទឹង​សង្កែ គង្គ ប៊ុនឈឿន

សៀវភៅ បណ្តាំ​កវី (កំណាព្យ​អប់រំ)

ការ​ផ្សាយ​របស់​បណ្ណាល័យ ឆពណ្ណរង្សី ឆ្នាំ​២០០១។

Publicités

2 réflexions sur “«បើ​គេ…»

    • ប្អូន​ក៏​ចូលចិត្ត​ដែរ។ អរគុណ​បង​ណាស់​ដែល​បាន​ចូល​មក​លែង​ផ្ទះ​ប្អូន។ ស្វាគមន៍​ជានិច្ចបងប្រុស។

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s