ខមាទោសអតីតកាល

ខមាទោសអតីតកាល!!!

ពេល​វេលា​ដែល​កន្លង​ បាន​ត្របាក់​យក​ដួង​ចិត្ត​ និង​អារម្មណ៍​របស់​ខ្ញុំ​ទៅ​ជា​មួយ​ផង​។ នាវាជីវិត​របស់​ខ្ញុំ​ហាក់​បាន​រសាត់​ក្នុង​មហា​សមុទ្រ​ ដែល​លង់​ក្នុង​​ទី​ងងឹត​ រក​ផែ​ជីវិតពុំ​​ឃើញសោះឡើយ។

ខ្ញុំ​ទទួល​អារម្មណ៍​សោក​ស្តាយ​… ស្តាយ​ពេល​វេលា​ដែល​កន្លង​ផុត​នោះ​ណាស់… ខ្ញុំ​តែង​តែ​រលឹក​ខ្លួន​ឯង​ថា កុំ​ស្តាយ​ៗ ស្តាយ​ក្រោយ​គ្មាន​បាន​ប្រយោជន៍​អ្វី​នោះ​ទេ… តែ​ខ្ញុំ​នៅ​តែ​នឹក​សោក​ស្តាយ​…។

សូម​ខមាទោសព្រហ្ម​លិខិត… សូម​ទោស​ពេលវេលា​ដែល​កន្លង​ហួសទៅ… សុំ​ទោស​ធម្ម​ជាតិ​ដែល​ផ្តល់​ពេលវេលា​ឲ្យខ្ញុំ​ តែ​ខ្ញុំ​មិន​បាន​ប្រើ​ប្រាស់​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​ឲ្យ​អស់​លទ្ធ​ភាព​។ សូមទោស​អ្នក​ដែល​បានស្គាល់​ទាំង​ឡាយ… សូមទោស​អ្នក​មានគុណទាំង​អស់…

[…] តើពាក្យសូមទោសមានតម្លៃឬទេ? សម្រាប់ខ្ញុំ ដែលជា​មនុស្ស​មាន​គំនិត​ទុទ្ទិដ្ឋិ​និយម​​ចំពោះ​ជីវិត​ខ្លួន​ឯង​ ពាក្យ«សូម​​ទោស»ចំពោះ​ខ្លួនឯង​គ្រាន់តែជា​ខែល ជារនាំ​ង ជាពាក្យបំបិតបំបាំងកំហុស ជាពាក្យលួង​លោម​ប្រលោម​ខ្លួនឯងឥតខ្លឹមសារតែប៉ុណ្ណោះ… តែខ្ញុំតែង​តែ​លួង​លោម​អ្នក​ដទៃ​និង​ខ្លួនខ្ញុំ ជា​និច្ច​កាល​នូវ​​ឃ្លា​យ៉ាង​​​ខ្លី​​សាមញ្ញ «សូមទោស….» នៅរាល់ពេលដែលខ្ញុំបានធ្វើអ្វីខុស ហើយ​បន្ទាប់ពី«សូមទោស….» រួច​ហើយ អ្វីៗ​ត្រូវ​​បាន​ធូរស្រាលជាលំដាប់… កំហុស​ទាំងឡាយក៏​ត្រូវ​បាន​លើកលែង។ ដល់ពេល​ខ្ញុំ​ប្រើ​ពាក្យ​នេះ​យូរ​ៗ​​ទៅ ខ្ញុំ​ក្លាយ​​ជាជន​ម្នាក់​ដែល​គ្មាន​សេចក្ដី​ភ្ញាក់​រលឹក​ទៅ​វិញ ដោយសារតែខ្ញុំចេះ​តែ​អាង​លើ​ពាក្យ «សូមទោស…» ។ ខ្ញុំ​មិន​​ព្រម​សិក្សា​ពី​កំហុស​ទាល់​តែ​សោះ ខ្ញុំបានក្លាយជាមនុស្ស​ទន់​ជ្រាយ​ម្នាក់​កំសាក​អស់​យ៉ាង ។… […] ដកស្រង់ពីរឿង វិប្បដិសារី ដោយ ហេង-ឧត្ដម។

ខ្ញុំ​​ដឹងថា អ្វី​ៗ​គ្រប់​យ៉ាង​គឺ​មក​តែ​ពី​ខ្លួន​ខ្ញុំ​ ដែល​ជា​អ្នក​ធ្វើ​ដោយ​ខ្លួនឯង​ធ្លាក់​ចូល​ស្ថាន​ភាព​បែប​នេះ គ្មាន​នរណា​ក្រៅ​ពី ខ្ញុំ​ខ្លួន​ឯង​នោះ​ឡើយ។ អស់​រយៈ​ពេល​ជា​ច្រើន​មក​ហើយ ដែល​ខ្ញុំ​លា​ដៃ​ចោល​ដំបូល​សាលា លា​ដៃ​ពី​សៀវ​ភៅទាំង​ឡាយ​ដែល​ចូល​ចិត្ត​អាន​ ដោយ​សារ​តែ​ការ​ធ្វេស​ប្រហែស​ផ្ទាល់​ខ្លួន… ហើយ​ខ្ញុំ​ក៏​មិន​អាច​ដាក់​កំហុស​ បន្ទោស​នរណា​បាន​ទាំង​អស់។

ប្រការ​ដែល​ស្តាយ​បំផុត​នោះ គឺ​ត្រង់​ថា ខ្ញុំ​ខ្ជះខ្ជាយ​ពេល​វេលា​ មិន​បាន​ប្រឹង​ប្រែង​ក្នុង​ជីវិត​សិក្សា​ឲ្យ​បាន​ល្អ​ប្រសើរ។ ការ​សិក្សា​ចេះ​តែ​ធ្លាក់​ចុះ​ជា​លំដាប់..

ចាប់​ពី​ពេល​នេះ​ទៅ ខ្ញុំ​បាន​សម្រេច​ចិត្ត​ ឈប់​ធ្វើ​ការ​ ដែល​ខ្ញុំ​ស្មគ្រ​ចិត្ត​បាន​ពីរ​ខែ​មក​ហើយ ដើម្បី​ទុក​ពេល​​រៀន​សូត្រ​ឲ្យ​បាន​ពេញ​លេញ​ឡើង​វិញ។ ខ្ញុំឈប់​រវីរវល់​រឿង​របស់​អ្នក​ដទៃ​ដែល​នាំ​ឲ្យ​​រវល់​ដល់​ខ្លួន​ឯង​ទៀត​ហើយ… លះបង់ និង​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង ​ដើម្បី​ការ​អភិវឌ្ឍ​ខ្លួន…

ថ្ងៃនេះ ជា​វេលា​ដែល​ខ្ញុំ​ត្រូវបញ្ចប់​ទំព័រ​ស្រមោល​អតីតកាល​ដែល​តែង​តែ​មក​អន្ទោល​តាម​លង់​បន្លាច​ប្រាណ​ខ្ញុំ… ខ្ញុំ​ត្រូវតែ​ជម្រះ​ស្រមោល​អតីត​កាល​ក្នុង​ដួង​ចិត្ត.. លា​ហើយ​ស្រមោល​អតីត​កាល… ខមា​ទោស​ពេលវេលា​ដែល​កន្លង…

[…] បាសាន៖ […] កាលណា​ខ្ញុំ​អណ្តែត​អណ្តូងទៅអតីតកាល​ អតីតកាលនោះវា​ក្លាយ​ទៅ​ជា​ឧបសគ្គ​របស់​អនាគត​របស់​ខ្ញុំ។ […] អតីត​កាល​ជា​អាហារចាស់… […] ខ្ញុំ​មិន​ចូល​ចិត្ត​ធ្វើ​កំហុស​ពីរ​​ដង​ទេ គឺ​ការ​ធ្វើ​ខុស​នោះ​ផង…  ហើយ​នឹង​ម្តង​ទៀត​ គឺ​ការ​ស្តាយ​ស្រណោះ។​ ស្តាយ​ចុះ​ស្តាយ​ឡើង តាំង​រក​រឿងខុស​ម្តង​ទៀត​ហើយ!! ព្រោះ​ការ​ស្តាយ​កំហុស​ ជា​កំហុស​ទី២​របស់​យើង​… ហើយ​អនុស្សាវរីយ៍​នោះឯង​ជា​កំហុស​ទី២។ […] ​ឆាកទី២ ល្ខោននិយាយរឿង «បាក់ធ្មេញ» ដោយលោកសុទ្ធ-ប៉ូលីន។

Publicités

Une réflexion sur “ខមាទោសអតីតកាល

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s