អំពីខ្ញុំ Portrait de Moi

Portrait de l’auteur, Heng Oudom,

dit Uttama Khémara

5

Né à Kampong Cham, Uttama Khémara a grandi à Siem Reap avec son père. Ses parents ont divorcé dans il a eu un an.

            Il est un jeune écrivain khmer et est membre de l’Association des Jeunes Ecrivains Khmer à Phnom Penh. Il travaillait volontairement comme l’éditeur pour Liberty Association qui encourage le jeune khmer à lire et à écrire.

             Il a publié deux nouvelles en co-auteurs avec ses deux amis, Fleur 14 Février et La Place de l’amour de Rachny, en khmer et le titre de leur  livre est Le Cadeau de Saint Valentin.

           Son nouvelle, Je suis redoublé, a été gagné le 2è prix littéraire, en 2010, pour la compétition des nouvelles de l’Association Littérature Nou Hach.

              Uttama a travaillé comme un jeune reportaire pour le Succès Magazine en 2011 et Mon Magazine en 2012. Ces deux magazines sont publiés à la langue cambodgienne.

            Au mois du Décembre de 2012, Uttama a gagné le 2è prix encore pour la compétition des articles de journaux dans la catégorie “Food Security and Nutrition Media Award”.

             Pour la compétition des nouvelles dans la catégorie “Good Man” en 2013, L’expérience de mon père de notre jeune écrivain a gagné le 1er prix et il a gagné le 6è prix pour la compétition de l’essaie sur le sujet «la voix des jeunes sur la transparence de l’Industrie Extractive»,“Voices of young people on governance of extractive industries”.

           Actuellement, Uttama a 22 ans et il est étudiant en droit dans l’année préparatoire du Pôle de Coopération française  à l’Université Royale de Droit et des Sciences Economiques, à Phnom Penh, Cambodge.

           Il souhaite découvrir le monde par la langue française et continuer ses études en droit et en journalisme, en France ou au pays francophone.   

PS: Il crée ce blogspot pour améliorer son français, et pour partager. S’il écrit faut et il a des erreurs, il aimerais vous demander pour le donner des avis et le corriger. Merci d’avance.

 
ប្រវត្តិសង្ខេប​ខ្លះៗពី​ដំណើរ​ជីវិត​របស់​យុវអ្នកនិពន្ធ ហេង ឧត្ដម

 Heng Oudom

លោក ហេង ឧត្តម កើត​នៅថ្ងៃ០៧ ខែមិថុនា ឆ្នាំ១៩៩១ [ឆ្នាំ​ពិត​ប្រាកដ​១៩៩២ តែ​ឱពុកលោក​បាន​ដំឡើង​មួយ​ឆ្នាំ​ នៅ​ពេល​ចុះ​បញ្ជីកំណើត]។

លោក​មាន​ស្រុក​​កំណើត​​នៅ​ខេត្ត​កំពង់ចាម រួច​ផ្លាស់លំនៅ​ទៅ​ខេត្ត​សៀម​រាបជាមួយ​ឪពុក បន្ទាប់​ពីម្តាយ​ឪពុក​លែង​លះ​គ្នា​ គ្រា​ដែល​ ឧត្តម ​ទើបតែ​មាន​វ័យ​ប្រមាណ​​១១ខែតែប៉ុណ្ណោះ​។

ក្រោយ​មក​ កុមារ​រូបនេះ​បានរសាត់​អណ្តែត​ផ្ញើ​ខ្លួន​នឹងជីដូន​ខាងម្តាយ​នៅ​ខេត្ត​កណ្តាល​​ បន្ទាប់​មក​នៅនឹង​លោក​​​យាយ​ខាងឪពុក និងត​មក​ រស់​នៅ​ជាមួយ​នឹងម្តាយ​ធំខាង​ឪពុកនៅ​កំពង់​ចាម​ ហើយបន្ទាប់ម​ក​ទៀត​ ផ្លាស់​ទៅ​នៅ​ជាមួយ​នឹង​ឪពុក​ឯ​ខេត្ត​សៀមរាប​វិញ។

ត្បិតតែ​ឃើញ​ពន្លឺ​ព្រះអាទិត្យ​នៅ​ខេត្ត​កំពង់​ចាម​ពិត​មែន តែ​ធំ​ដឹង​ក្តី​ឡើង​នៅ​ខេត្ត​សៀមរាប លោក​ហាក់​ដូចជា​បាន​ចាត់​ទុក​ទី​ឋាន​អង្គរ​ ជា​មាតុភូមិ​កំណើត​របស់​លោក​បាត់​ទៅហើយ ព្រោះ​ទឹក​ដីដ៏​ពិសិដ្ឋ​នេះ បាន​ឆ្លាក់​អនុស្សាវរីយ៍​កុមារភាព​យ៉ាងច្រើន​ក្នុង​ជម្រៅដួង​ចិត្ត​របស់​លោក។

ក្នុង​ជីវិត​កុមារភាព លោក​​បានរស់​នៅ​ក្នុង​ជីវភាពស្រុក​ស្រែ​ចម្ការ​ ឃ្វាលគោក្របី ធ្វើ​ស្រែយក​ស្រូវ និង​នេសាទត្រីសាច់…​ ​ដូចជា​កុមារជនបទដទៃ​ទៀត​ដែរ​។

នៅ​ឆ្នាំ​២០០៥ បន្ទាប់ពី​ចូល​ឆ្នាំ​ខ្មែរបាន​មួយ​ខែ លោក​​បាន​មក​ស្នាក់​នៅ​មណ្ឌល​កុមារ​កំព្រានៃ​អង្គការ​«ផ្ទះ​របស់​​យើង​» ក្នុង​ក្រុង​ភ្នំពេញ តាម​រយៈ​ការ​ណែ​នាំ​របស់​មិត្ត​ភក្តិ [ ទូច វាសនា ] នៅ​ក្នុង​ស្រុក​ភូមិ​ជាមួយ​គ្នា​។ ការ​ចាក​ចេញ​ពី​ខេត្ត​សៀម​រាប​លើក​នេះ ជា​ការ​ផ្លាស់​ប្តូរ​របត់​ជីវិត​របស់​ឧត្តម​យ៉ាង​ច្រើន។​

ការសិក្សា និងកិច្ច​ការ​តែងនិពន្ធ

គ្រាវ័យកុមារ លោកបាន​​ផ្លាស់​ទី​លំនៅ​ជា​ញឹកញាប់ ប្រហែល​មួយ​ទៅ​ពីរ​ឆ្នាំ​​ម្តង ពី​រង្វង់​ខេត្ត​កណ្តាល  [ ព្រែកកុយ, រការកោង ] ខេត្តកំពង់​ចាម [ ស្រុក​ស្រីសន្ធរ, តាពយ ] ខេត្ត​សៀមរាប [ ស្រុក​បន្ទាយ​ស្រី, ភូមិ​បត់ពេទ្យ, ភូមិ​ពិការ ]។ ការ​ផ្លាស់​ទី​ស្នាក់​អាស្រ័យ​ញឹក​ញយ​ដូច្នេះ ធ្វើ​ឲ្យ​ការ​សិក្សា​របស់​ ឧត្តម ពុំ​បាន​ដិត​ដល់​នោះឡើយ​។ ទោះបី​បញ្ចប់​បឋម​សិក្សា​​និង​ចូល​ដល់​អនុវិទ្យាល័យ​​ទៅហើយ ក៏​កុមាររូប​​នេះ ពុំ​ទាន់​ចេះអាន​ និង​សរសេរ​ភាសា​ខ្មែរ​បាន​ត្រឹម​ត្រូវ​នៅឡើយ។ គួរ​រំលឹក​ដែរថា កុមារនេះ រៀន​ខ្សោយ​ខាង​គណិត​សាស្ត្រ និង​ភាសា​ខ្មែរ​ ជា​ខ្លាំង​។

ទន្ទឹម​នឹង​ការ​ផ្លាស់​ទី​ស្នាក់​អាស្រ័យជាច្រើន​ ការ​សិក្សា​នៅ​សាលា​​នៅ​បឋម​សិក្សាក៏​ផ្លាស់ប្តូរ​​ជា​ច្រើន​ដែរ ហើយ​ទម្រាំ​បញ្ចប់​មធ្យម​សិក្សា យុវសិស្ស​ ហេង ឧត្តម បាន​ផ្លាស់​ប្តូរ​សាលា​ជា​ច្រើន គឺ​វិទ្យាល័យ​ប៊ុនរ៉ានីហ៊ុនសែនផ្សារដើមថ្កូវ, សាលាចំណេះ​ទូទៅ​សិង្ហបុរី, សាលា​ចំណេះ​ទូទៅប៊ែលធីអន្តរជាតិ, វិទ្យាល័យ​ទួល​ទំពូង, វិទ្យាល័យ​និង​មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ដើម្បីភាពញញឹម​នៃកុមារ នៃ​អង្គការដើម្បីភាពញញឹម​នៃកុមារ PSE [ Pour un Sourrire d’Enfants ] ។ ដំណើរ​ជីវិត​ និងការ​សិក្សា​របស់​លោក ពុំ​មាន​សាលា និង​កន្លែងណា​ស្ថិតស្ថេរ​លើពីមួយ ឬពីរឆ្នាំ​ឡើយ រមែង​តែង​មាន​ហេតុការណ៍​បង្ក​ឲ្យ​ផ្លាស់ប្តូរ​ជានិច្ច ហើយ​នេះ​ជា​ហេតុ​ចម្លែក​មួយ​នៅក្នុង​ជីវិត​របស់​លោក។​

នៅ​ថ្នាក់​ទី៨ ដោយ​មាន​ការ​ជំរុញ​លើក​ទឹក​ចិត្ត ពីលោក​​សាស្ត្រាចារ្យ​អក្សរសាស្ត្រខ្មែរ ឈ្មោះ សៀន សារិទ្ធ ដែល​ជា​អតីត​សិស្ស​ពូកែ​ភាសា​ខ្មែរ ពីខេត្ត​តាកែវ​ យុវសិស្ស​ ហេង ឧត្តម បាន​ចាប់​ផ្តើ​ម​អានអក្សរសិល្ប៍​ខ្មែរ​ដែល​មាន​ក្នុង​កម្មវិធីសិក្សា ​សៀវភៅកំណាព្យ​ ប្រលោម​លោកផ្សេងៗ​ជា​ច្រើន​ និង​ចាប់​ផ្តើម​សរសេរ​កំណត់​ហេតុ​ប្រចាំ​ថ្ងៃ​។

ក្នុង​ស្ថាន​ភាព​ជា​កុមារ​កំព្រា អារម្មណ៍​រងា​ឯកា ខ្វះភាព​កក់​ក្តៅពី​ឪពុកម្តាយ… គឺ​មានតែ​ការ​សរសេរតាម​ជំនោរម្មណ៍ និង​ការ​អាន​ប្រលោមលោក ដែល​ធ្វើ​ឱ្យ​យុវសិស្ស​ ឧត្តម​ បាន​លំហែ និង​បណ្តែត​​អារម្មណ៍​កាន់តែ​ឆ្ងាយ​ ព្រមទាំង​​កាន់តែ​យល់​ពី​ភាព​សង្វេគ​នៃ​​ជីវិត​។ ឆ្លង​តាម​​អំណាន​ និង​សំណេរផ្ទាល់​ខ្លួន​ប្រចាំ​ថ្ងៃ​ ធ្វើ​ឱ្យ​ការ​ប្រមើល​មើល​ទៅ​លើ​ជីវិត​របស់​លោកនិង​សង្គម​ បាន​ធំទូលាយ​ជាង​មុន​។​

តាម​រយៈ​ការ​ខំប្រឹងប្រែងនិង​រៀន​ហ្វឹក​ហាត់​ខ្លួន​ឯង​បន្ថែម​ ពេល​រៀន​ថ្នាក់ទី១០នៅ​វិទ្យាល័យ​ទួល​ទំពូង យុវ​សិស្ស​រូបនេះបាន​ជាប់​ជ័យលាភីលេខ២ ផ្នែក​​តែង​កំណាព្យ​អប់រំ​ស្តីពី​គ្រឿង​ញៀន ប្រចាំ​ទូទាំង​ខណ្ឌ​ចម្ការមន។ ក្នុងឆ្នាំ​២០១០ លោក​ក៏​បាន​ជាប់​ជ័យលាភី​លេខ១ ផ្នែក​​រឿង​ខ្លី និង​សង្ខេប​រឿង​​ ពី​អង្គការដើម្បីភាពញញឹម​នៃកុមារ និង​ឆ្នាំ​ដដែល​លោក​បាន​ជាប់ជ័យលាភី​លេខ២ ផ្នែក​រឿង​ខ្លី​ ពី​សមគមនអក្សរសិល្ប៍​ នូ ហាច។

លោក ហេង ឧត្តម បាន​ទទួល​ការ​បណ្តុះ​បណ្តាល​វគ្គ​តែងនិពន្ធ​ [វគ្គទី២៤] នៅ​សមាគមអ្នកនិពន្ធ​​ខ្មែរ ហើយ​ក្រោយមក ​លោក​តែងចូលរួម​សិក្ខាសាលា​តែងនិពន្ធ អក្សរសាស្ត្រអក្សរសិល្ប៍ និង​វគ្គ​បណ្តុះ​បណ្តាល​វគ្គ​តែងនិពន្ធ​ខ្លី រឿងខ្លី កំណាព្យ រឿង​ខ្លី​សម្រាប់កុមារនិងយុវជន នៅ​សមគមនអក្សរសិល្ប៍​ នូ ហាច, អង្គការរូមធូរីដ [Room to Read], អង្គការស៊ីប៉ា [Sipar]​…  ជា​ដើម​។

ទាក់​ទង​នឹងកិច្ច​ការងារ​តែង​និពន្ធនាពេល​កន្លង​មក ពេល​ជា​សិស្ស​វិទ្យាល័យ​ ថ្នាក់ទី១១ ក្នុងវិស្សម​កាល​ឆ្នាំ​២០១០ យុវសិស្ស​ ហេង ឧត្តម​ ​បាន​ចូលរួម​​ធ្វើ​ការ​ជា​បុគ្គលិក​ស្មគ្រ​​ចិត្ត ផ្នែក អ្នក​​យក​ព័ត៌​មាន​​វ័យក្មេង ឱ្យ​អង្គការ​គាំទ្រ​កុមារ​និង​យុវជន [SCY] ក្នុង​កម្មវិធី«យុវវ័យ​ថ្ងៃនេះ»ផ្សាយ​នៅ​ទូរទស្សន៍ CTN ដែល​បច្ចុប្បន្ន​កម្មវិធី​នេះ​ផ្សាយ​នៅ​កញ្ចក់​ទូរទស្សន៍ My TV ។ បន្ទាប់មក​​នៅវិស្សមកាល២០១១ លោកជា​អ្នក​​យក​ព័ត៌​មានឱ្យ «ទស្សនាវដ្តីជោគជ័យ»  និង​ ឆ្នាំ២០១២​នេះ លោក​ជា​​បាន​ធ្វើ​ជា​ការីនិពន្ធឱ្យ​«ទស្សនា​វដ្តី​ខ្ញុំ»។

ក្រៅ​ពី​ផ្សាយ​អត្ថបទជា​ភាសា​ខ្មែរ​ លោក​​ក៏​បាន​ផ្សាយស្នាដៃ​រឿង​ខ្លីពីរ​ចំណង​ជើងផង​ដែរ​ ក្នុង​សៀវ​ភៅ​សហ​និពន្ធ​ជា​មួយ​នឹង​អ្នក​និពន្ធ​ សួង ម៉ាក់ និង​ ឡឹក ជំនោរ ដែល​មាន​ចំណង​ជើងរួម​​ថា «កាដូថ្ងៃនៃ​ក្តី​ស្រឡាញ់»​​ និង​​បាន​សរសេរ​រឿងខ្លី និង​កំណាព្យ​មួយ​ចំនួន ដែល​បាន​ផ្សាយ​ក្នុង​ប្លក់​ផ្ទាល់​ខ្លួន។

ក្នុង​បវេសនកាលសិក្សាឆ្នាំថ្មី២០១៣នេះ លោក​ ហេង ឧត្តម​ ​​ជា​និស្សិត​ឆ្នាំទី២ ថ្នាក់​ពិសេស​ភាសា​បារាំង ផ្នែក​នីតិសាស្រ្ត នៃ​សាកល​វិទ្យា​ល័យ​​ភូមិន្ទ​នីតិ​សាស្ត្រ​​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច។

ដើម​ឆ្នាំ​២០១៣នេះ លោក​បាន​ជាប់​ជ័យលាភី​លេខ​៦ លើ​ផ្នែក​អត្តបទ​ស្រាវជ្រាវ «សំឡេង​យុវជន​ស្តីពី​អភិបាល​កិច្ច​នៃ​ឧស្សាហកម្ម​និស្សារណកម្ម» ដែល​រៀន​ចំ​ដោយ អង្គការ​អុកស្វាម​អាមេរិក​ប្រចាំ​នៅ​កម្ពុជា និង​សកលវិទ្យាល័យ​ន័រតុន។

ក្តីប្រាថ្នានាពេល​អនាគត

វត្ថុបំណង​ពេល​អនាគត លោក​ចង់​បន្ត​ការ​សិក្សា​ផ្នែ​ក​នីតិសាស្ត្រ និងការ​តែងនិពន្ធ​ នៅប្រទេស​បារាំង ឬ​​ប្រទេស​និយាយ​ភាសា​បារាំង និង​អារ្យប្រទេស​ផ្សេងទៀត​ ព្រម​ទាំង​តែង​និពន្ធ​ស្នាដៃ​ថ្មីៗ​ជា​បន្ត​បន្ទាប់​ទៀត​ក្នុង​គោល​បំណង​បម្រើ​ដល់​សេចក្តីពិចារណា​ដល់​អ្នក​អាន​ឱ្យ​បាន​គិត​គូរ​រឿង​ស្រុក​ទេស​ និង​មាតុភូមិ​ខ្មែរ៕

*សារ​អេ​ឡិច​ត្រូនិចសម្រាប់​ទាក់​ទង​៖ heng.oudom@gmail.com

17 Commentaires

17 réflexions sur “អំពីខ្ញុំ Portrait de Moi

    • អរគុណ​ណា​បាទ!
      អរគុណ​ដែល​បាន​ចូល​មក​លេង! មាន​អ្វី​រិះ​គន់ សូម​ជួយ​ប្រាប់ផង!
      ស្វាគមន៍​ជា​និច្ច!!

    • បាទ​សួស្តីបង!!
      រីករាយ​ណាស់​ដែល​ចូល​មក​ក្នុង​ប្លក់​ខ្ញុំ!!
      មួយ​រយៈ​នេះ មិន​មាន​អ្វីថ្មីផ្សាយទេ ព្រោះរវល់​…។

      តើ​គំនិត​អ្វី​ចែក​រំលែក?

  1. សុខសប្បាយជាទេឧត្តមសម្លាញ់ចិត្តខ្ញុំ? មានមនុស្សស្រីម្នាក់បានផ្ញើរសារមកប្រាប់ខ្ញុំ​ថា ឧត្តមកំពុងតែមិនសប្បាយចិត្ត ហើយគេឲ្យខ្ញុំជួយមើលឧត្តមផង។ តើឧត្តមមានរឿងអីមែនទេ?

  2. ជីវប្រវត្តិគួរឲ្យចង់អាន។ តើមានអ្វីបន្ថែមទៀតទេ បើមានចូរអាប់ដេតបន្ថែម។ អរគុណ កូនល្អសម្រាប់ជាតិ!

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s