ប្រភេទលុយ ដោយ ម៉ៅ អាយុទ្ធ

 ដកស្រងពីល្ខោននិយាយរឿន

ស្រមោលអព្វមង្គល និង សៀវភៅ សំឡេងសាដៀវ

និពន្ធដោយ ម៉ៅ អាយុទ្ធ

បទពាក្យ៧                                                                                              របៀបតែង

បែបផ្កាឈូករីក                                                                                         ១២ ៣៤៥៦៧​​

១.​ លុយជា ឱសថ ដ៏សក្តិសិទ្ធ

លុយជា អ្នកគិត ស្រាយបញ្ហា

​  លុយជា អ្នកផ្តល់ នូវប្រាជ្ញា

​​     លុយជា អ្នកតា ឥតវិញ្ញាណ ។

២. លុយជា ថ្នាំពិស ដ៏សាហាវ

លុយជា ជ័រកាវ ស្អិតជាប់បា្រណ

លុយជា គ្រូធ្មប់ ដ៏សាមាន្យ

លុយជា ក្ដារស្ពាន ឆ្លងឧបសគ្គ ។

៣. លុយជា កាំបិត មានមុខមុត

លុយជា អាវុធ ឈាមប្រឡាក់

លុយជា ឧបករណ៍ យកធ្វើធ្នាក់

លុយជា អន្ទាក់ ទាក់ជីវិត ។

៤. លុយជា ទឹកឃ្មុំ ជាតិផ្អែមឆ្ងាញ់

លុយជា សម្លាញ់ យ៉ាងជិតស្និទ្ធ

លុយជា តន្ត្រី ថ្នាក់ថ្នមចិត្ត

លុយជា ខ្សែរឹត របស់ព្រាន ។

៥. លុយជា សត្រូវ នឹងអ្នកក្រ

លុយជា អ្នកល្អ​ នឹងអ្នកមាន

លុយជា សន្ទូច ស្ទូចអ្នកឃ្លាន

លុយជា ជើងពាន ទ្រឱ្យខ្ពស់ ។

៦. លុយជា ដុំពេជ្រ មានតម្លៃ

លុយជា អ្នកច្នៃ កេរ្តិ៍ កិត្តិយស

លុយជា អ្នកធ្វើ ឱ្យខូចឈ្មោះ

លុយជា អ្នកឈ្លោះ ចិត្តលោភលន់ ៕

ស្រណោះខែកត្តិក

១.​ កត្តិក ខ្យល់ធ្លាក់ ពីឧត្តរ                            មែកឈើ ឈូរឆរ បោកលើគ្នា

ពពក រសាត់ ពេញមេឃា                             ពេលយប់ រងា និទ្រាស្កល់ ។

២.កត្តិក ខ្យល់ថ្ងូរ សូរហ៊ូៗ                            សត្វលោក ខ្វះគូ ស៊ូខ្វាយខ្វល់

ផ្តាំពាក្យ ផ្តាំពេចន៍ តាមដោយខ្យល់           បន់ស្រន់ ឱ្យដល់ ភព្វវាសនា ។

៣.កត្តិក បើកឆាក ចាកទុក្ខព្រួយ               ដៃចាប់ ទាញភួយ គ្រប់អាត្មា

ស្មានថា ជាគូ រួមសយនា                            ប្រឹងលើក ហត្ថា ស្រវាខុស ។

៤.កត្តិក ត្រជាក់ ហាក់សណ្តំ                       សព្វសត្វ តូចធំ ហិចហើរចុះ

មានគូ ឈ្មោលញី ស៊ីសព្វសុស                   អភ័ព្វ ខ្ញុំខុស ពីសត្វផង ៕

ឆ្នាំ១៩៥៥

និពន្ធនៅឆ្នាំ១៩៥៥ ដកស្រងពីសៀវភៅមួយក្បាល។ គួរឱ្យសោកស្តាយ ខ្ញុំរកឈ្មោះកវីមិនឃើញ ដោយសារសៀវភៅដែលខ្ញុំបាទមាននោះ មានជរាភាពពេកណាស់ទៅ ហើយដាច់បាត់ផ្នែកខ្លះដោយអន្លើ ប្រសិនបើមិត្តអានបានស្គាល់ និងដឹងឈ្មោះកវីនិពន្ធម្ចាស់​ស្នាដៃនេះ សូមមេត្តាផ្តល់ដំណឹងមកខ្ញុំបាទឲ្យបានដឹងផង ដោយអនុគ្រោះ! សូមអរគុណទុកជាមុន!

តោថ្ម

បទពាក្យ៨

១.អនិច្ចាតោថ្មលោកកសាង                            មើលថាថាង[1] យ៉ាងរស់ស្ទុះប្រែប្រាយ

ឥឡូវមកធ្លាយធ្លាក់បាក់ខ្ចាត់ខ្ចាយ                 ស្តាយអើយស្ដាយមិនគួរមកពិការ។

២.មានអ្នកព្រៃចង្រៃឥតគំនិត                          ទៅសំលៀងកាំបិតគ្រឿងប្រហារ

ឱ្យខូងខូចខាតសាច់បង់អាសារ                       មិនស្ដាយការស្នាដៃបុរាណសោះ។

៣.ឱ! តោអើយតោឈរមិនមើលមៀង          មកឱ្យ​គេសំលៀងខ្នងតោចុះ

ម្ដេចមិនខឹងខាំវាសំលៀងនោះ                       ឱ្យវាលុះក្ដីមរណ៍យក៍វាទៅ។

៤.​អាណា​អើយ​បំផ្លាញ​រូប​តោ​លោក              គ្មាន​ប្រយោគ​ឱ្យ​យល់​ការ​រាក់​ជ្រៅ

គួរឬ​លោក​ខំ​សាង​តាំង​ទុក​នៅ​                       មក​សត្រូវ​បំផ្លាញ​របស់​លោក[2]

៥.គន់​ៗ​ស្ថាន​ស្ពាន​ថ្ម​ត​ប្រជិត                         ជា​ក្តារ​ថ្ម​ដា​ស​ដិត​ប្រ​កិត​គោក

ទោះ​ដំរី​ថ្ម​បរ​ជាន់​​ក៏​គ្មាន​យោក                        ឥឡូវ​ជ្រោក​ស្រុត​ខ្លះ​តែ​ដើរ​បាន។

៦.​បង្កាន់​ដៃ​ច្នៃ​រូបវាសុក្រី[3]                           ដប់​សិរ​សី​ដូច​ស្និត​ជិត​ជុំ​ប្រាណ

លើក​ពពារ​ឡើង​ពភ្លាក់​ហាក់​ហៅ​ហាន        សម្តែង​ប្រាណ​ប្រូញ​រូប​ជា​មួយ​គ្នា។

៧.​មើល​នាគ​រាជ​អង់​អាច​អំណាច​ស្ញែង        ខ្លួន​ក៏​វែង​ក្បាល​ក៏​វក់​តាម​ទ្វារា

លូន​លើក​ស្ពាន​មាន​ជើង​កល់​គង្គា                 កន្ទុយ​បែក​ញែក​គ្នា​តាម​ធ្លាផ្លូវ[4]

៨.​ឱ! រូប​វា​សុក្រី​ឥត​ក្រែង​គ្រុឌ                         តាំង​សម្តែង​ឬទ្ធិ​រុទ្ធ​ត​សត្រូវ

ប្រសិន​គ្រុឌ​មក​យល់​យ៉ាង​ពុំ​នៅ                    គង់​ស្ទុះ​ទៅ​ជ្រក​ក្នុង​កសិណ​នេះ។

៩.នាគ​អើយ​នាគ​បាសាណ​បូរាណ​សាង      ពី​ដើម​យ៉ាង​ល្អ​ឯង​ម្តេច​អេះ

ឥឡូវ​នាគ​ងាក​ធ្លាក់​របេះ                                    ឃើញ​តែ​រាង​យ៉ាងនេះ​អស់​លម្អ។

១០.ខ្លួន​ក៏​ឃ្លាត​ក្បាល​ក៏​ឃ្លៀង​ទៅ​ដោយ​ខ្លួន​ ឃើញ​តែ​ក្បួន​ជើង​ទៀន​ប្រចាំ​ទ្រ

ស្តាយ​អើយ​ស្តាយ​ស្នាដៃ​លោក​តែង​មក៍         មិន​តាំង​ថា​វរៈ[5] ​ឱ្យ​វែង​ទៅ​។

១១.ឱ! អនិច្ចា​សង្ខារ​នាគ​ថ្ម                                 ហ្មាយ​[6] ត​ស្ថិត​ស្ថេរ​ចីរកាល​នៅ

នេះ​ពុំ​ទាន់​ប៉ុន្មាន​មក​ម៉ង​សៅ                              មក​រុះ​រាយ​ធ្លាយ​ទៅ​ទី​ទៃ​ផ្តាស។

សម្រង់​ចាក​និរាស​នគរ​វត្ត របស់ឧកញ្ញ៉ាសុត្តន្តប្រីជាឥន្ទ

វា​យអត្ថបទ​កាព្យ និង​ផ្ទៀងផ្ទាត់តាម៖

- សៀវ​ភៅ​ក្រសួង​អប់រំ យុវជន​ និង​ កីឡា ថ្នាក់​ទី៨ បោះពុម្ភឆ្នាំ​២០០៦។

-​ កម្រង​អត្ថបទ​អក្សរ​សិល្ប៍​ថ្នាក់​ទី​៦ សៀវ​ភៅ​ក្រសួង​អប់រំឆ្នាំ១៩៩៤-៩៥។

- សំនៀង​ស្មូត្រ​របស់​លោកសាស្រ្តាចារ្យ យ៉ាន​-បូរិន ក្នុង​កម្រង​បទ​ស្មូត​កំណាព្យ ក្រោម​ចំណង​ជើង​ថា អនិច្ចា​តោថ្ម​។


[1] ថាថាង កាយ​វិការ ឬ ឫកពា។

[2] ចប់សំនៀង​ស្មូត្រ​របស់​លោកសាស្រ្តាចារ្យ យ៉ាន​-បូរិន ក្នុងឌីស ​កម្រង​បទ​ស្មូត​កំណាព្យ ក្រោម​ចំណង​ជើង​ថា អនិច្ចា​តោថ្ម ។

[3] ស្តេច​នាគ ។

[4] សៀវ​ភៅ​ក្រសួង​អប់រំ យុវជន​ និង​ កីឡា ថ្នាក់​ទី៨ បោះពុម្ភឆ្នាំ​២០០៦ ដាក់ថា ទ្វារផ្លូវ ។

[5] មាំមួន មាំទាំ ស្ថិតស្ថេរ ។

[6] សម្គាល់​ ចំណាំ កំណត់ជឹង ប៉ង។

ផ្កាយ​តូច

ផ្កាយ​តូច​ប្រឹង​រះ​បង្អួត​កាយ

ផ្កាយ​តូច​នៅ​ឆ្ងាយ​ពី​ចន្ទ​ថ្លៃ

ផ្កាយ​តូច​មិន​រះ​នៅ​ជិត​ដៃ

ផ្កាយ​តូច​គ្មាន​ន័យ​នឹង​ប្រាថ្នា។

ផ្កាយ​តូច​ប្រឹង​រះ​អួត​ទ្វីប​លោក

ផ្កាយ​តូច​គ្មាន​ជោគ គ្មាន​វាសនា

ផ្កាយ​តូច​ត្រូវ​បាន​ព្រះ​ព្រហ្ម​ចារ

ឱ្យ​ត្រឹម​រះ​ត្រា អែប​ចន្ទ្រ​។

ដោយ ផ្កាយ​តូច

ស្នាមស្នេហ៍ខែភ្លឺ

ខែភ្លឺត្រចះ ខ្យល់ប៉ះត្រជាក់                                   ស្នាមស្នេហ៍លួចលាក់ ចិញ្រ្ចាំបេះដូង

គេងព្រួយម្នាក់ឯង  ទឹកភ្នែករលោង                    រលួយបេះដូង ព្រោះស្នេហ៍អូនហើយ  ។

បើស្រីបានស្តាប់  កុំស្តីដៀលបង                        ព្រោះចិត្តគួចចង  កែ​វកុំកន្តើយ

កុំធ្វើវាហី  ប្រណីឆ្លងឆ្លើយ                                   ឱ្យទុក្ខបងស្បើយ  រហើយឱរា  ៕

            ស.ស.រ

មិនលែង

១.​ ទឹកហូររិញៗ  មិនលែង  ថ្មរេច

ថ្ងៃរះហើយលិច  មិនលែង  មានល្អៀង

ខែបាំ្រងហួតហែង  មិនលែង  មានភ្លៀង

ចន្ទរះទាត់ទៀង  មិនលែង  រនោច  ។

២. ពូជស្រីមានលក្ខណ៍  មិនលែង  មានលាភ

ពូជស្រីថោកទាប  មិនលែង  ខិលខូច

ពាក្យប្រៀនប្រដៅតែងប្រៀបប្រដូច

ពាក្យពោលបង្ខូច   មិនលែង  បង្ខាត  ៕

by S S R ស.ស.រ.

ស្បែក​ជើង

by UTTAMA

ស្បែក​ជើង​ក​ញ្ចាស់​ម្ចាស់​មិន​ថែ

ពាក់​រាប់​ឆ្នាំ​ខែ​មិន​ដែរ​លាង

សុំ​ទាន​រាល់​ថ្ងៃ​មួយ​ចំហៀង

សឹក​កែង​មើល​មៀង​មិន​ដែល​ដោះ។

ទ្រាំ​ទៅ​ស្បែក​ជើង​ម្ចាស់​​ពិការ

ទ្រ​ជើង​មួយ​ណា​គួរ​ស្រណោះ

ម្ខាង​ចូល​បម្រើ​ជាតិ​ខ្លួន​សោះ

បាត់​ជើង​ទាំង​អស់​សល់​ជើង​ជ័រ៕

ព្រឹក​ថ្ងៃ​ចន្ទ ទី២៩ ខែមីនា ឆ្នាំ​២០១០